ឯកឧត្ដម​ កែន​ សត្ថា​ អភិបាលចុះពិនិត្យទឹកជំនន់

0

កំពត ខេត្តកែប;ថ្ងៃទី​១១​ ខែសីហា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ កែន​ សត្ថា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងមន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត បានញ្ចេីញចុះពិនិត្យស្ថានភាពរបស់ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាននឹងស្ថានភាពទឹកជំនន់ ដែលកំពុងតែមានការកេីនឡេីង​ ដោយសារមានបញ្ហាទឹកភ្លៀងនៅតែបន្តធ្លាក់យ៉ាងកំហុគនឹងការបាក់ទំនប់ប្រទក្សក្រឡា​ នៅឃុំកូនសត្វ​ ស្រុកទឹកឈូ​ ខេត្ត​កំពត ដែលធ្វេីអោយប៉ះពាល់ដល់ភូមិមួយចំនួន​ រួមមាន​ ភូមិដំណាក់ចំបក់​ ភូមិអូរក្រសារ របស់សង្កាត់អូរក្រសារ​ ក្រុងកែប​ ដែលធ្វេីអោយមានការលិចភូមិដ្ឋាន ផ្ទះសំបែង សត្វពាហនៈ និងខូចខាតដំណាំស្រូវ អំពៅជាច្រើនហិតា។ ទន្ទឹមនោះ ឯកឧត្តម អភិបាល​ខេត្ត​ ក៏បានផ្តល់ថវិកាមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋ​ ដែលរងផលប៉ះពាល់ទាំងនោះ ដើម្បីជូយសម្រាលនូវទុក្ខលំបាកក្នុងគ្រាអាសន្ន​ នៃគ្រោះទឹកជំនន់នេះ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាព ពិសេសកូនតូចៗកុំបណ្តោយឱ្យលេងទឹករឺនៅឆ្ងាយពីឪពុក ម្តាយ៕