តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង

0

សៀមរាប=ពិតជាខ្លាំងមែន! ឈ្មួញឈើជើងខ្លាំងម្នាក់ប្រចាំស្រុកជីក្រែងត្រូវបានគេស្គាល់ឈ្មោះ លី បានកំពុងតែប្រើអំណាចរបស់ខ្លួនដោយមានខ្នងបង្អែកយ៉ាងរឹងមាំនៅពីក្រោយខ្នង! តើខ្នងបង្អែកនោះជាអ្នកណា? មន្រ្ដីជំនាញស្មើរសុំអោយមន្រ្ដីមានសមត្ថកិច្ចនិងមន្រ្ដីជំនាញថ្នាក់លើចុះធ្វើការស៊ីបអង្គេតក្នុងរឿងនេះអោយបានឆាប់ ដើម្បីកុំអោយឈ្មួញឈើម្នាក់នេះមានអំណាចក្នុងការកាប់បំផ្លាញព្រៃឈើ ដឹកជញ្ចូន បំពាន់ច្បាប់រដ្នបាលព្រៃឈើបន្ដទៀត ខណះពេលដែលនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងជាច្រើននាក់បង្រ្កាប់បទល្មើសព្រៃឈើទូទាំងប្រទេស ចុះហេតុអី ឈ្មួញឈើឈ្មោះ លី ខាងលើនេះមានអំណាចអាចដឹកជញ្ចូនឈើល្មើសច្បាប់យ៉ាងរលូនបែបនេះ ?តើអាងលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើមែនទេ?។
តាមប្រភពព័ត៏មានពីភ្នាក់ងារស៊ីបអង្កេតបទល្មើសព្រៃឈើបានអោយដឹងឈ្មួញឈើឈ្មោះ លី រស់នៅ ភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជាឈ្មួញឈើមានអំណាចខ្លាំងណាស់បានអួតខ្លួនថាគ្មានមន្រ្ដីជំនាញណាហ៊ានចុះឃាត ឬចាប់ក្បួនដឹកឈើរបស់ខ្លួននោះទេ បើហ៊ានអ្នកនោះនិងមានវាសនាមិនល្អដូចជាត្រូវប្រឈមមុខនិងការដក់តំណែង ឬប្រើកំលាំងបាយបំបាក់នៅនិងកន្លែងជាមិនខានដោយសារឈ្មួញម្នាក់នេះបាន ប្រើប្រាស់ពួកញៀនថ្នាំចាំហែរហមក្បួរដឹកឈើរបស់ខ្លួនតាមពីក្រោយ បើមានអ្នកណាហ៊ានមករារាំងក្បួនដំណើររបស់ខ្លួននោះនិងទទួលបានលទ្ធផលដូចខាងលើជាមិនខាន ជាក់ស្ដែង នៅវេលាម៉ោង១និង២០នាទីយប់ថ្ងៃទី ១០ឈានចូលថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៩ ឈ្មួញឈើម្នាក់នេះបានដឹកឈើមូលចំនួន៣កាឡេថង និងកាឡេថង ជាច្រើនគ្រឿងទៀត ចេញពីព្រៃ ឆ្លងកាត់ឃុំខ្វាវ ឆ្ពោះមកលក់នៅកន្លែងសិប្បកម្មកែឆ្នៃ ក្នុងភូមិខ្លាឃ្នុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ទោះបីមានមន្រ្ដីជំនាញចុះឃាតក្បួនដឹកឈើរបស់ខ្លួនក៏ដោយ ក៏មានមិនអាចឃាតដំណើរនេះបានដែរ មិនតែប៉ុណ្ណោះក្បួរដឹកឈើទាំងនេះបានបើកបំរុងបុកមន្រ្ដីជំនាញ អោយភ័យបាក់ស្បាតនៅនិងកន្លែងតែម្ដង។
លោក អ៊ុន វាន់នី មន្រ្ដីសង្កាត់រដ្នបាលព្រៃឈើស្រុកជីក្រែងបានរៀបរាប់ថាកាលពីវេលាម៉ោង១និង២០នាទីយប់ថ្ងៃទី១០ឈានចូលថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៩ ដោយសារតែលោកខ្វះកំលាំង លោកមិនបានសហការជាមួយមន្រ្ដីសមត្ថកិច្ចចុះទៅឃាត់ក្បួនគោយន្ដកន្រ្ដៃដឹកឈើរបស់លោក លី លោកបានចុះទៅតែម្នាក់ឯង ក្រោយមកត្រូវបានលោក លី ជេរប្រមាថ និងគំរាមវាយ និងបំរុងបើកគោយន្ដកន្រ្ដៃ បុកថែមទៀត មិនតែប៉ុណ្ណោះ លោក លី បានកាងគោយន្ដកន្រ្ដៃ អ្នកផ្សេងទៀតអោយបើកចេញទៅកុំខ្វល់និងសំដីមន្រ្ដីជំនាញ! លោកអ៊ុន វាន់នី មន្រ្ដីសង្កាត់រដ្នបាលព្រៃឈើស្រុកជីក្រែងបានស្នើរអោយកំលាំងសមត្ថកិច្ចនិងស៊ីបអង្កេតរឿងនេះ ។
លោក សូ ផល្លា នាយផ្នែករដ្នបាលព្រៃឈើ៣ស្រុក ស្រុកជីក្រែង ស្រុកសូទ្រនីគម និងស្រុកស្វាយលើ បានអោយដឹងថា រឿងនេះលោក មិនទាន់ទទួលសេចក្ដីរាយការណ៍ពីមន្រ្ដីជំនាញរបស់លោកមិនទេ បើមានសេចក្ដីរាយការណ៍លោកនិងអោយមន្រ្ដីជំនាញ និងសមត្ថកិច្ចសហការចុះបង្រ្កាប់់ មិនអោយអោយចុះតែម្នាក់ឯងឡើយព្រោះវាអាចគ្រោះថ្នាក់ពីការវាយបកពីសំណាក់ឈ្មួញឈើជាមិនខាន៕ប៊ុនរិទ្ធី