អាជ្ញាធខេត្តកំពត រៀបចំពិធីបរិភោគសាច់ជ្រូក ក្រោមប្រធានបទ «ពិសាសាច់ជ្រូក សុវត្ថិភាពខេត្តកំពត»

0

(កំពត)៖ អាជ្ញាធខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពត បានរៀបចំធ្វើពិធីបរិភោគសាច់ជ្រូកនៅនៅរង្វង់មូលធូរេន ក្រោមប្រធានបទ «កម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាពខេត្តកំពត» ក្រោមវត្តមាន និងដឹកនាំដោយ ឯកឧត្តម ជាវ តាយ អភិបាល ខេត្ត និង មន្រ្តីជុំវិញខេត្ត រួមជាមួយបងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករលក់សាច់ជ្រូកក្នុងផ្សារមួយចំនួន។

ឯកឧត្តម ជាវ តាយ បានថ្លែងថា បន្ទាប់ពីការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកមក កម្ពុជាជា ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជា នៅក្នុងខេត្ត កំពត ឈប់បរិភោគសាច់ជ្រូក និងទិញសាច់ជ្រូកនៅក្នុងផ្សារយកទៅបរិភោគ ដោយភ័យខ្លាចពីជំងឺមួយនេះ។

អភិបាលខេត្តកំពតបានបន្តថា «ចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺមិនរីករាលដាលឆ្លងមកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត នាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ ព្រោះវាមិនឆ្លងដល់មនុស្សទេ។ ម្យ៉ាងទៀត ការហូបសាច់ជ្រូកឡើងវិញ ដើម្បីលើកទឹកចិត្តដល់កសិករចិញ្ចឹមក្នុងស្រុក និងបងប្អូនអាជីវករលក់សាច់ជ្រូកផងដែរ»។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ចំពោះសាច់ជ្រូក ដែលដាក់លក់នៅក្នុងទីផ្សារ សុទ្ធតែពិនិត្យត្រឹមត្រូវពីមន្ត្រីបសុពេទ្យខេត្តជាមុនសិន ទើបអនុញ្ញាតឲ្យនាំចេញមកលក់ទីផ្សារនានាបាន ដូចសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភឲ្យសោះថា សាច់ជ្រូកដែលដាក់លក់ជាជ្រកមានជំងឺ ពោលមន្រ្តីពេទ្យសត្វបានពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុត។

នៅក្នុងឱកាសនោះ អភិបាល ខេត្តកំពត បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តចុះពិនិត្យរាល់សាច់ជ្រូក ដែលនាំចូលមកលក់ក្នុងទីផ្សារឲ្យបានហ្មត់ចត់ ដោយមិនត្រូវឲ្យមានការនាំចូលជ្រូក ពីក្រៅប្រទេសយកមកលក់នៅលើទីផ្សារកម្ពុជាយើងនោះទេ ជាពិសេសមន្ទីរកសិកកម្ម តាមរយៈការរិយាល័យបសុព្យាបាល ត្រូវធ្វើសកម្មភាពឲ្យបានខ្លាំក្លាបន្តទៀត ក្នុងការចុះបាញ់ថ្នាំសំលាប់មេរោគ នៅតាមផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលចញ្ចឹមជ្រូកនិងកសិដ្ឋានចញ្ចឹមជ្រូកនៅក្នុងខេត្តកំពត៕