ស្ទឹងត្រែង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ :ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តន៍ឲ្យបាននូវអនុសាសន៍៤ចំនុច របស់សម្តេចក្រឡាហោម ។
ខេត្តស្ទឹងត្រែង:នៅព្រឹកថ្ងៃទី១៤សីហានេះ នាសាលាខេត្តស្ទឹងត្រែង មានកិច្ចប្រជុំមួយ ស្តីពីការបង្ការ ទប់ស្កាត់ និងបង្កា្រប ការនាំ ចូលដោយខុសច្បាប់នូវសារធាតុញៀននៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ក្រោមអធិបតីភាព លោក ម៉ុម សារឿន អភិបាល នៃគណ:អភិបាលខេត្ត រួមនិងវត្តមានដ៏ខ្ពង់នាយឧត្តមសេនីយ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង
នៃអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាមន្រ្តីរាជការគ្រប់មន្ទីរអង្គភាពដែលពាក់ព័ន្ធក្នុងខេត្ត ចូលរួមផងដែរ ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងនៃអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា:ដើម្បីឲ្យការងារប
ង្ក្រាប និងការទប់ស្កាត់ការនាំចូល និងការ
ប្រើប្រាស់នូវសារធាតុញៀន ទទួលបានប្រសិទ្ធភាពនិងជោគជ័យ ! គណៈកម្មាធិ
ការ ក៏ដូចលេខាធិការដ្ឋានបង្ក្រាបគ្រឿង
ញៀន ត្រូវសហការជាមួយអង្គភាពពាក់
ព័ន្ធ ជាពិសេសការរៀបចំឲ្យមានជនបង្គោ
លគ្រប់ថ្នាក់ ខេត្ត/ក្រុង/ស្រុក/ភូមិ/ឃុំ
/សង្កាត់ និងទីសាធារណ:នានា ក្នុងការផ្តល់ និងទទួលព័ត៌មាន ពីសកម្មភាពបទ
ល្មើសគ្រឿងញៀន ។
លើសពីនេះទៅ
ទៀត ត្រូវសហការជាមួយមន្ទីរទេចរណ៍ រៀបចំកិច្ចសន្យា ឬខិតប័ណ្ណអប់រំ នៅតាមមណ្ឌលកំសាន្តនានាផងដែរ ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា:ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែអនុវត្តន៍ឲ្យបាននូវអនុសាសន៍៤ចំនុច របស់សម្តេចក្រឡា
ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមានដូចជា:
-ទី១:បញ្ចប់ទាំងស្រុង នៅដំណាច់ឆ្នាំ
២០១៩ រាល់បទល្មើសគ្រឿងញៀន តាមបណ្តាក្លឹបកំសាន្ត និងកន្លែងសប្បាយនានា
-ទី២:ត្រូវរឹបអូស និងរឹតបន្តឹងការត្រួតពិនិ
ត្យ ដើម្បីទប់ស្កាត់ និងបង្ក្រាបនូវការលំហូរចូលបទល្មើសគ្រឿងញៀនមកកម្ពុជា ភាគឥសានប្រទេស តាមព្រំដែនកម្ពុជា-ឡាវ ។
-ទី៣:ខិតខំស្រាវជ្រាវបង្ក្រាបរាល់ទីតាំងលួចលាក់ កែច្នៃគ្រឿងញៀន ។
-ទី៤:មិនត្រូវការពារ មិនត្រូវពាក់ព័ន្ធ និងមិនត្រូវអត់អោន ឬអន្តរាគមន៍ចំពោះបទ
ល្មើសគ្រឿងញៀន ។
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹង
ត្រែង និងជាប្រធានគណៈកម្មាធិការត្រួត
ពិនិត្យគ្រឿងញៀនខេត្ត មានប្រសាសន៍ថា:ខេត្តស្ទឹងត្រែងមិនមែនជាខេត្តដែលផលិតគ្រឿងញៀននោះទេ ប៉ុន្តែគឺជាខេត្ត ដែលពួកឧក្រឹដ្ឋជនបានយកធ្វើជាទីតាំងឆ្លងកាត់ និងចរាចរណ៍នាំចូលនូវសារធាតុញៀនខុសច្បាប់ ដើម្បីបន្តនាំយកទៅចែក
ចាយនៅតាមបណ្តាខេត្តផ្សេងៗ និងទៅ
កាន់ប្រទេសទី៣ដែលជាទីផ្សារគោលដៅ
។ លោកអភិបាលខេត្ត ក៏បានប្តេជ្ញាទៀតថា:នឹងអនុវត្តការងារ បង្ការទប់ស្កាត់ និងបង្ក្រាបការនាំចូលដោយខុសច្បាប់នូវសារ
ធាតុញៀន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងឲ្យមានប្រសិទ្ធិភាព ។
សូមបញ្ជាក់ថា:ផ្អែកតាមរបាយការណ៍របស់លេខាធិការរដ្ឋានត្រួតពិនិត្យគ្រឿង
ញៀនខេត្តស្ទឹងត្រែង បានបង្ហាញថា:ក្នុងឆមាសទី១នាឆ្នាំ២០១៩នេះ បានសហ
ការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នងភូមិ
សាស្ត្រខេត្តបានចំនួន១៧ករណី ចាប់យកវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនគ្រាប់ យ៉ាម៉ាឬ(WY)ចំនួន៨៧៥គ្រាប់ និង
មាទម្ងន់សរុប៨៨,១ក្រាម និងប្រភេទមេតំហ្វេតាមីនម៉្សៅថ្លាពណ៌ស ម៉ាទឹកកក ឬ
(ICE)ទម្ងន់២៤៨៥២,៥ក្រាម និងបានឃាត់ខ្លួនជនសង្ស័យចំនួន២៦នាក់ ស្រ្តី២
នាក់ ក្នុងនោះមានជនជាតិខ្មែរ២៥នាក់ និងជនជាតិឥណ្ឌូនេស៊ី១នាក់ផងដែរ ៕




































