ឯកឧត្តម គឹម រ័ត្នវិសិដ្ឋ អញ្ជើញជាអធិបតីភាពក្នុងវេទិកាសន្ទនារវាងសម្ព័ន្ឋសង្គមស៊ីវិលជាមួយអង្គការ សហគម សហជីព នៅកំពង់ធំ

0

កំពង់ធំ៖ ឯកឧត្តម គឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាអភិបាល នៃវេទិកា សង្គមស៊ីវិល និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុង ពីធីវេទិកាសន្ទនារវាងសម្ព័ន្ឋសង្គមស៊ីវិលជាមួយអង្គការ សហគម សហជីព នៅកំពង់ធំ មានការចូលរួមជាងជិត៣០០នាក់  ក្រោមប្រធានបទពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលសំដៅសម្រេចក្របខ័ណ្ទ គោលដៅអភិវឌ្ឍន៍ ប្រកបដោយជីរភាពកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ និងថ្លែងអំណរគុណ មន្រ្តីរាជការ អង្គការសង្គមស៊ីវិ ដែលបានជួយ និងសុំឲ្យអង្គការសង្គមស៊ីវិលនិងអាជ្ញាធរធ្វើការយោគយល់​គ្នា និងសហការធ្វើការដើម្បីប្រជាពលរដ្ឋ គោលបំណងដែលរៀបចំវេទិកានេះ គឺដើម្បីឲ្យបងប្អូន លើកឡើងពីការលំបាក ខ្វះខាត និងចំនុចដែលយើងចង់បាន ដើម្បីដោះស្រាយបញ្ហា និយាយទល់មុខគ្នា និងត្រូវគោរពច្បាប់ទាំងអស់គ្នា កន្លងមកសហគមព្រៃឈើ បែជាទៅលួចកាប់ឈើ ហើយក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនទាំងប្រធានសហគម ទាំងមេភូមិ និងអ្នករៀបដីព្រៃ ហើយក៏សូមផ្តាំថា មិនថាមេភូមិ ប្រធានសហគម អភិបាលស្រុក សមត្ថកិច្ច ឲ្យតែធ្វើខុសមិនគោរពច្បាប់ គឺត្រូវទទួលទោស ដោយគ្មានការលើកលែង ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់អាជ្ញាធរ មានសមត្ថកិច្ច បន្តខិតខំថែរក្សាការពារធនធានធម្មជាតិ ដូចជាព្រៃឈើ និងធនធានជលផល  ។

លោក ជឹម សុវណ្ណ ប្រធានពន្ឋដារខេត្តកំពង់ធំ បានបញ្ជាក់ថា កាតព្វកិច្ចសារពើពន្ឋ របស់សមាគម និងអង្គការសង្គមស៊ីវិល ទាំងអស់ ត្រូវតែមានកាតព្វកិច្ចមកចុះបញ្ជីនៅរដ្ឋបាលសារពើបង់ពន្ឋ និងត្រូវដាក់លិខិតប្រកាស់ និងបង់ពន្ឋ ផ្សេងៗតាមច្បាប់សារពើបង់ពន្ឋ ដោយបង់ពន្ឋប្រចាំខែ ប្រចាំឆ្នាំ នៅក្នុងខេត្តកំពង់ធំ មានអង្គការសមាគមត្រឹមតែ២៤ប៉ុណ្ណោះ ដែលបានមកចុះបញ្ជី ដោយយោងតាមសារាចរណ៍ណែនាំ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំម្រូវឲ្យអង្គការសមាគម ដែលត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ឋ ឲ្យបានមុខថ្ងៃទី៣១ខែមិនា ឆ្នាំ ២០១៩ បើហួសពេលកំណត់ ត្រូវផាកពិន័យចំនួន២លានរៀនសិនទើបបង់ពន្ឋបាន។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានលើកឡើងថា សហគមនព្រៃឈើមួយចំនួន បានចុះកិច្ចព្រមព្រៀងរយះពេល១៥ឆ្នាំ មានផែនការគ្រប់គ្រងហើយ តែសហគមខ្លះមិនទាន់យល់ពីការគ្រប់គ្រង របស់ខ្លួនឲ្យបានច្បាស់លាស់ ដោយគាត់បានគិតថាជាសិទ្ធិរបស់គាត់ ក្នុងការគ្រប់គ្រងអភិរក្ស តែក្រសួង បរិស្ថានពុំបានផ្តល់សិទ្ធចាត់ចែងជូនទេ ដែលជាហេតុធ្វើឲ្យសហគមព្រៃឈើធ្វើអ្វីស្រេចតែចិត្ត ដោយមិនគោរពតាមលក្ខន្តិកៈ គោរពទៅតាមកិច្ចព្រមព្រៀងកិច្ចសន្យា១៥ឆ្នាំ ដូច្នេះសិទ្ធចាត់ចែង និងសិទ្ធគ្រប់គ្រងវា ខុសគ្នា គឺថាដីសហគមតំបន់ការពារធនធានធម្មជាតិ គឺមិនឲ្យសមាជិកសហគមណាមានសិទ្ធចាត់ចែងនោះទេ។

ឯកឧត្តម គឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា អាជ្ញាធរ អង្គការសង្គម ស៊ីវិល មិនត្រូវចាត់ទុកថាបញ្ហានេះ គឺជាការឈ្លោះគ្នា ឬជារឿងបិទសិទ្ធសេរីភាពទេ តែជាកិច្ចសហការជា​មួយគ្នាក្នុងនាមសា្មរតីខ្មែរដូចគ្នា សូមកុំលើករឿងតូចឲ្យទៅជារឿងធំ ព្យាយាមពង្រួមរឿងធំឲ្យទៅតូច វាជា រឿងធម្មតាទេ រឿងយុត្តិធម៌សង្គម គឺមិនងាយទទួលបានមួយរយភាគរយនោះទេ សូម្បីតែប្រទេសដែល មានការអភិវឌ្ឍន៍ជឿនលឿនក៏ដោយ សំខាន់គឺយើងមិនត្រូវបន្តឲ្យមានបញ្ហាកាន់តែច្រើននោះទេ រដ្ឋាភិបាលបាន ខិតខំធ្វើយ៉ាងណា កាត់បន្ថយឲ្យបានច្រើនបំផុត ។ដោយ ប៊ុន  រដ្ឋា