ខេត្តស្ទឹងត្រែង:ផ្លូវ១ខ្សែ លេខ៥៤ ក្រាលកៅស៊ូប្រភេទDBST ស្ថិតនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការណ៍ នៅព្រឹកថ្ងៃទី១៦សីហានេះ ក្រោមអធិបតីភាព លោក ម៉ុម សារឿន អភិបាល នៃគណ:អភិបាលខេត្ត លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ អ្នកមុខ អ្នកការ រួម
និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តចូលរួមជាកិត្តិយសផងដែរ ។
លោក ម៉ុម សារឿន មានប្រសាសន៍ថា:នៅមានផ្លូវជាច្រើនខ្សែទៀត ដែលអាជ្ញាធរខេត្ត ត្រូវបន្តស្ថាបនា ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ងាយស្រួលក្នុងការធ្វើដំណើរ ទៅប្រកបការងារ ក៏ដូចជាធូរស្រាលក្នុងការដឹកកសិផលផ្សេងៗ ឆ្លងកាត់ទៅកាន់ទីផ្សារ ។ លោកអភិបានខេត្តបន្ថែមថា:អាជ្ញាធរខេត្ត បានដាក់ទឹសដៅលើផ្លូវអទិភាពសំខាន់ៗ ជាពិសេសលើផ្លូវដែលមានកាលំបាកហើយប្រជាពលរដ្ឋធ្វើចរាចរណ៍ច្រើន ។
លោកអភិបាលខេត្ត ក៏បានសំណូមមពរឲ្យប្រជាពលរដ្ឋទាំងអស់ សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលទាំងចាស់ និងថ្មីរបស់រាជរដ្ឋាភិបាលដែល បានផ្តល់ឲ្យ ដើម្បីប្រើប្រាស់ជាប្រយោជន៍ និងឲ្យបានយូរអង្វែងដល់កូនចៅជំនាន់ក្រោយ ។សូមបញ្ជាក់ថា:កំណាត់ផ្លូវមួយខ្សែនេះ ស្ថិតនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងត្រូវបានចាប់ផ្តើមស្ថាបនាឡើង កាលពីខែកញ្ញា ឆ្នាំ២០១៨ និងរួចរាល់ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០១៨ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជាអស់ជាង២០០លានរៀល តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង ។ ផ្លូវនេះ ជាប្រភេទកៅស៊ូBDST លេខ៥៤ តភ្ជាប់ពីផ្លូវលេខ៦៤ ទៅកាន់ស្ពានមេគង្គ មិត្តកម្ពុជា-ចិន ដែលមានប្រវែង២.៦៧៥ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូមុខកាត់ប្រវែង១ម៉ែត្រចំនួន៦កន្លែង ។
ហើយផ្លូវ១ខ្សែនេះដែរ ក៏ត្រូវបានស្ថាបនាឡើង ក្រោមការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គ្រាដែលសម្តេចអញ្ជើញចុះមកសួរសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង នាពេលកន្លង
មក ដោយសម្តេចបានមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់លើផ្លូវមួយនេះ ទើបសម្តេចបានបង្អុរបង្ហាញ ដល់អាជ្ញាធរខេត្តឲ្យរៀបចំស្ថាបនាឡើងវិញ ៕ ដោយ:ម៉ាវិន





































