(ព្រះវិហារ): មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅតែបន្តសក្មភាពការងារថែទាំ និងជួសជុលផ្លូវថ្នល់ តាមតំបន់នានា ក្នុង ភូមិ សាស្ត្រ ខេត្តព្រះវិហារ យ៉ាង មមាញឹក ដេីម្បីអោយពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ធ្វើ ដំណើរ ប្រកបដោយ សុវត្ថិភាព និង បាន លឿន រហ័សទាន់ចិត្ត បេីទោះបីជាមានភ្លៀងធ្លាក់រំខានយ៉ាងណាក៏ដោយ ប៉ុន្តែ ក្រុម ការងារ នៅបន្ត ពុះពារ រាល់ ឧបសគ្គរហូត សម្រេច បានលទ្ធផល ល្អ។
នេះបើយោងតាមផេកទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនរបស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ផុសបង្ហាញចេញជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ សីហាម្សិលមិញ។លោក សំ លាងទ្រី បានបង្ហាញថា ដេីម្បីឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ធ្វើ ដំណើរ ប្រកបដោយ សុវត្ថិភាព និង បាន លឿន រហ័សទាន់ចិត្ត បេីទោះបីជាមានភ្លៀងធ្លាក់រំខានយ៉ាងណាក៏ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅតែបន្តសក្មភាពការងារថែទាំ និងជួសជុលផ្លូវថ្នល់ តាមតំបន់នានា ក្នុង ភូមិ សាស្ត្រ ខេត្តព្រះវិហារ ក្រុមការងារបន្តពុះពាររាល់ឧបសគ្គរហូត សម្រេច បានលទ្ធផល ដូចជា៖
១.ក្រុមការងារថែទាំ ផ្លូវជាតិលេខ៩៥ (ក្រុម ទី១ ក្រុមកៅស៊ូ) កាលពីថ្ងៃម្សិលមិញ នៅតែ បន្ត ការងារ ស្រោចកៅស៊ូសៀល ស្នាមប្រេះ ស្រុត ស្ថិត នៅចន្លោះ គ.ម ៦៧+០០០ ដល់ គ.ម ៦៨+០០០ ជជាលទ្ធផលសម្រេចបាន ១៩០ ម៉ែត្រការ៉េ ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។២.ក្រុមថែទាំផ្លូវជាតិលេខ ៩៥ ( ក្រុម ទី ២ ក្រុមចោះ) ចោះជួសជុលផ្លូវ នៅ គ.ម ៣៨+៥៨០ ប្រវែង ៨០m x ៦m = ៤៨០ ម៉ែត្រការ៉េ សម្រេចបាន ៦៥% ស្ថិតក្នុងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
៣.ការងារសាងសង់ស្ពាន ផ្លូវជាតិលេខ៩៥ ក្រុមកាងារបានចាក់បេតុងធ្នឹម(Beam) ទី៦ នៃស្ពានអូរឆែប ប្រវែង ៤៥ ម៉ែត្រ នៅគ.ម ០+២២៥ និង រៀបចំក្តាពុម្ពជញ្ជាំង(Abutment Wall A2) ស្ពានអូរតាំងយូ ។ ដែលស្ពាន ទាំងពីរខាងលេី ស្ថិតក្នុងឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។
៤.ក្រុមកៀរសម្រួលផ្លូវក្រាលក្រួសក្រហម បានកៀរសម្រួលផ្លូវជាតិលេខ ៩៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ដោយចាប់ពីទីរួមស្រុកឆែប ដល់ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ១ ស្រុក ឆែប ននៃខេត្តព្រះវិហារ សម្រេចបាន ៧គីឡូម៉ែត្រ បន្ថែមទៀត សរុបរហូតមកដល់ថ្ងៃនេះសម្រេច ១៣គីឡូម៉ែត្រហេីយ៕សួនលីណា




































