សៀមតាប៖ ក្រុមហ៊ុន Angkor Thamizh Sangam បានរៀបចំពិធីបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋឥណ្ឌាលើកទី៧៣ នៅតំបន់ផប់ស្រ្ទីត ក្រុងសៀមរាបកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដែលមានការអញ្ជើញចូលរួមជាគណអធិបតី លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប លោក Surya
Narayan Patro ប្រធានសភានីតិបញ្ញត្តិប្រចាំរដ្ឋOrissaសាធារណរដ្ឋឥណ្ឌា លោកប្រធាន លោកអនុប្រធាននិងសហការីក្រុមហ៊ុនAngkorThamizhSangam ព្រមទាំងភ្ញៀវកិត្តិយសដែលជាជនជាតិឥណ្ឌាប្រមាណជា២០០នាក់។ភ្ញៀវជាតិនិងអន្តជាតិដែលបានចូលរួមបានសម្តែងភាពរីករាយនិងអបអរសាទរ ក្នុងឱកាសនៃទិវាឯករាជ្យជាតិនៃសាធារណៈរដ្ឋឥណ្ឌាលើកទី៧៣។
លោក Surya Narayan Patro ប្រធានសភានីតិបញ្ញត្តិប្រចាំរដ្ឋ Orissa នៃសាធារណរដ្ឋឥណ្ឌា មានប្រសាសន៍ថា៖ កាលពី៧៣ឆ្នាំមុននៅថ្ងៃនេះឥណ្ឌាទទួលបានសេរីភាពពីការគ្រប់គ្រងរបស់អាណានិគមអង់គ្លេសបន្ទាប់ពីបានស្ថិតក្រោមការត្រួតត្រាអស់រយៈពេលជិត២00ឆ្នាំ។ទិវាឯករាជ្យជាតិនេះក៏ជាការប្រារព្ធពិធីបុណ្យMahatmaGandhiដ៏យួរមកហើយដើម្បីសេរីភាពនឹងសិទ្ធគ្រប់គ្រងខ្លួនឯងផងដែរ។សព្វថ្ងៃនេះប្រទេសឥណ្ឌាគឺជាប្រទេសដ៏ធំបំផុតដែលមានធនធានមនុស្សយ៉ាងតិច១,២ពាន់លាននាក់ដែលក្នុងនោះប្រជាជនជាង៥០%មានអាយុក្រោម២៥ឆ្នាំ។លើសពីនេះទៅទៀតប្រទេសឥណ្ឌាគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនលួតលាស់លឿនបំផុតលើពិភពលោកជាមួយនិងកំណើនប្រជាជនថ្នាក់កណ្តាលច្រើនជាងទំហំនៃតំបន់អាស៊ី។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប មានប្រសាសន៍ថា៖កម្ពុជានិងឥណ្ឌាមានទំនាក់ទងជាប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ និងបានភ្ជាប់ចំណងទំនាក់ទំនងកាទួតឡើងវិញចាប់តាំងពីឆ្នាំ១៩៥២ មកម្ល៉េះ ប៉ុន្តែចំណងវប្បធម៌ប្រទេសទាំងពីរបានចាប់ផ្តើមតាំងពីសម័យហ្វូណនមក។ ទំនាក់ទំនងជិតស្និទ្ធរវាងឥណ្ឌា និងកម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការទ្វេរភាគីលើគ្រប់វិស័យទាំងនយោបាយ ការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខការពារជាតិ មានការរីកចម្រើនយ៉ាងខ្លាំងក្លា។
ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខការពារជាតិរវាងប្រទេសទាំងពីរជាសរសរស្តម្ភមួយក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយកំពុងបានអនុវត្តតាមរយៈយន្តការសន្ទនានានា តាមការបំពេញទស្សនកិច្ចទៅវិញទៅមករបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។លោក មួន សុភាពបន្តថា៖នៅពេលប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលដ៏លំបាកបន្ទាប់ពីរបបប្រល័យពួជសាសន៍ ឥណ្ឌាគឺជាប្រទេសប្រជាធិប្បតេយ្យដំបូងដែលបានលួកដៃផ្តល់ជំនួយដល់កម្ពុជា។លោក មួន សុភាព បានសំដែងនូវសេចក្តីសោមនស្សចំពោះប្រទេសឥណ្ឌាដែលនៅតែបន្តការគាំទ្រនិងផ្តល់ជំនួយមកកម្ពុជារហូតមកទល់សព្វថ្ងៃនេះ៕








































