ប្រជាពលរដ្ឋចំនួន១២៥គ្រួសារតដ​ង្ហើ​យរក សម្តេចតេ​ជោ​ហ៊ុន សែន​ នឹង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​អន្តរាគមន៍លើករណីជំលោះដីធ្លី

0

កំពង់ធំ៖ កាលពី​​ថ្ងៃទី ០២ ខែសីហា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ ចំនួន ១២៥គ្រួសារ​ បាន​បន្ត​ប្រមូលផ្តុំ​គ្នាដ​ង្ហើ​យ​រក សម្តេច តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិតជួយ​អន្តរាគមន៍ លើ​ករណី​ជំលោះ​ដីធ្លី​ពួកគាត់​ស្ថិតនៅ ភូមិ ប្រឡាយ ឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្ត កំពង់ធំ ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យ​ដឹងថា ដីស្រែចម្ការរបស់ ពួកគាត់បានអាស្រ័យផលតាំងពីឆ្នាំ១៩៨១​មកម្ល៉េះដោយគ្មាន បញ្ហាអ្វីឡើយ។ ពួកគាត់បន្តទៀតថាក្នុងអំឡុងឆ្នាំ២០១៦​ស្រាប់តែមាន​គ្រឿងចក្រទៅឈូសឆាយ នឹងជីកប្រឡាយ ព័ទ្ធជុំវិញដីរបស់ពួកគាត់ ហេីយបានគំរាមកំហែងថាបេី​នណា​ម្នាក់ហ៊ានមកធ្វើស្រែចម្ការនៅលេី​ដីនេះទៀតប្រយ័ត្នជាប់គុកជាប់ច្រ​វ៉ា​ក់ ។ ដោយមានការភ័យខ្លាចប្រជាពលរដ្ឋ ១២៥គ្រួសារគឺមិនបានធ្វើស្រែចម្ការនៅទីនោះ អស់រយៈពេល៣​ឆ្នាំដោយសារតែខ្លាចជាប់គុកជាប់ច្រ​វ៉ា​ក់ ។

​ប្រជាពលរដ្ឋ​ម្នាក់អាយុ៥២​ឆ្នាំដែលរស់នៅភូមិកំព្រា​លឃុំ​ប្រឡាយ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ បានឲ្យ​ដឹងទៀតថា​ នៅពេលដែលគ្រឿងចក្រចូលទៅឈូសឆាយ​ នឹងជីកកាយប្រឡាយនៅលេីដីរបស់គាត់ គាត់ក៏ចុះទៅហាមឃាត់ ។ បន្ទាប់មកស្រាប់តែ លោក គឹម​ ចាន់រិទ្ធ​ បានប្រាប់ទៅគាត់ ថា ត្រូវ តែ សង ការ ខូច ខាត របស់ គេ បេ​ី គ្មាន លុយសងទេចាប់ចូលគុក។ លោកពូមានការងឿងឆ្ងល់យ៉ាងខ្លាំងថាមិនបានធ្វើអីខុសផងបែរជាអោយសងលុយទៅវិញ ? ពួកគាត់ទាំង១២៥​គ្រួសារដែលមកពី៣​ភូមិខុសៗគ្នាមានដូចជាភូមិប្រឡាយ​ ភូមិអន្លង់ព្រីង​ ភូមិកំព្រា​លបាននាំគ្នាទៅប្ដឹងដល់សាលាឃុំតែ អាជ្ញាធរបែរជាធ្វើមិនដឹងមិនលឺទៅ វិញ ។​

ក្រោយមកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លោកមេឃុំ​ នៅឃុំប្រឡាយ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ បានចេញសេចក្ដីអំពាវនាវមិនអោយប្រជាពលរដ្ឋចំនួន៤​ភូមិមានដូចជាភូមិប្រឡាយ ភូមិអន្លង់​ព្រីង​ ភូមិកំព្រា​ល នឹងភូមិកន្ធា​ន​មិនអនុញ្ញាតរុករានទន្ទ្រានកាប់ឆ្ការព្រៃពាសវាល​ពាសកាលតាម ការញុះញង់របស់ឈ្មួញឬអ្នកគក់ជេរទិញដីធ្លីឡើយ​។

​ប្រជាពលរដ្ឋចំនួន១២៥​គ្រួសារនាំគ្នាតវ៉ាមិនពេញចិត្តពេលដែលលោកមេឃុំចេញលិខិតសេចក្ដីអំពាវនាវនេះពីព្រោះពួកគាត់ម្នាក់ៗ​អះអាងថាដីស្រែចម្ការរបស់ពួកគាត់អាស្រ័យផលតាំងពីឆ្នាំ១៩៨១​មកម្ល៉េះដូចនេះប្រជាពលរដ្ឋចំនួន១២៥គ្រួសារ​ស្នេីសុំដល់​​ សម្តេចតេ​ជោ ហ៊ុន សែន នឹង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិតសូមជួយ​រក​ការអន្តរាគមន៍​ជួយ​ពួកគាត់​ផង។