គណៈកម្មការថ្នាក់ខេត្ត និងគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើធនធានធម្មជាតិ បានចុះត្រួតពិនិត្យក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ជ័ញស្តុក នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

0

ខេត្តមណ្ឌលគិរី៖ ព័ត៌មានបឋម កាលពីព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ ២០១៩ ម្សិលមិញនេះ លោក សុក សេរ៉ា នាយករងរដ្ឋបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញ បរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើ នគរបាលខេត្ត នគរបាលក្រសួង សហការជាមួយគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើធនធានធម្មជាតិ ចុះត្រួតពិនិត្យក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ជ័ញស្តុក វិនិយោគអភិវឌ្ឍន៍លើវិស័យដំណាំកសិឧស្សាហកម្ម ស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។

បើតាមការលើកឡើងរបស់លោក សុក សេរ៉ានាយករងរដ្ឋបាលខេត្ត ឲ្យដឹងថា ការចុះត្រួតពិនិត្យក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ជ័ញស្តុប ស្ថិត ក្នុងភូមិសាស្ត្រខាងលើ ដើម្បីត្រួតពិនិត្យទៅលើលិខិតអនុញ្ញាត និងឯកសារផ្សេងៗរបស់ក្រុមហ៊ុន ដែលចេញដោយរដ្ឋបាលព្រៃឈើ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដូចជាឯកសារប៉េសេ ព្រមទាំងចុះផ្ទៀងផ្ទាត់ជាក់ស្ដែងនៅភូមិសាស្ត្រ ឈើ គ្រឿងចក្រ មធ្យោបាយផ្សេងៗ និងផលដំណាំកសិឧស្សាហកម្មនៅក្នុងក្រុមហ៊ុនផងដែរ។

លោក សុក សេរ៉ា បានបន្ថែមថា ជាលទ្ធផលដែលគណៈកម្មការទាំងពីរ បានចុះត្រួតពិនិត្យ នៅមិនទាន់ដឹងថាក្រុមហ៊ុនបានអនុវត្ត ទៅតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាលយ៉ាងណានោះទេ ទាល់តែគណៈកម្មការធ្វើការប្រជុំវាយតម្លៃនាពេលខាងមុខនេះទើបដឹងពីលទ្ធផល៕ ដោយ៖ពលៈ