កំពង៉ធំ÷ ស្រ្ដីចំណាស់ម្នាក់ឆក់ខ្សែភ្លើងស្លាប់ក្រោយពីដោតព្រីភ្លើងបូមទឹកមិនបានដក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩:០០នាទីព្រឹកថ្ងៃសៅរ៍ ២រោជខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ទី១៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិបល្ល័ង្កកើតសង្កាត់ដំរីជាន់ ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថាសពឈ្មោះ សោម គូ ភេទស្រី អាយុ៦៨ឆ្នាំ នៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមដំណើររឿង:ជនរងគ្រោះបានដោតព្រីភ្លើងបូមទឹកបោកខោអាវ ពេលបូមហើយមិនបានដកឌុយភ្លើងចេញពីព្រីភ្លើងទេហើយបានមូរខ្សែរភ្លើងយកមកទុកស្រាប់តែប៉ះចំខ្សែរចាស់បែកសំបកចេញ សសៃលួស ដោយកណ្តុរកាត់ ដូច្នេះទើបបណ្តាលឆ្លងចរន្តភ្លើងឆក់ ហើយត្រូវបានក្រុមគ្រួសារយកមកសង្គ្រោះនៅមន្ទីពេទ្យខេត្ត កំពង់ធំ តែអកុសលបានស្លាប់ នៅម៉ោង១០:៣០នាទីព្រឹក។
ក្រោយទទួលពត៌មាន សមត្ថកិច្ចជំនាញ និងប៉ុស្តិរដ្ឋបាលដំរីជាន់ខ្លា បានចុះដល់កន្លែងកើតហេតុនិងពិនិត្យសពដោយបានសួនាំកូន និងក្រុមគ្រួសារសព បាន បព្ជាក់ថា៖ ជនរងគ្រោះគឺពិតជាស្លាប់ដោយសារខ្សែរភ្លើងឆក់ពិតប្រាកដមែន។
រួចសន្និដ្ឋានថា ស្លាប់ដោយ សារឆក់ចរន្តអគី្គសនីមូលហេតុ:ជនរងគ្រោះ មូរ ខ្សែរភ្លើងទាំងខ្សែរនៅកំពុងផ្ទុកចរន្ត ចំចំណុចរយះបណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់តែម្តង។ រួចបានប្រគល់សព ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕




































