កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកិច្ចប្រជុំ កម្លាំងថ្នាក់ដឹកនាំ និងបណ្ដាស្ថាប័ន ការិយាល័យចំណុះទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានសមាសភាពចូលរួមសរុប ចំនួន១៤៥នាក់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ។
បន្ទាប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលជាមួយសមាជិកនៃអង្គប្រជុំ យ៉ាងផុសផុលរួចមក បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗជូនដល់យោធិនក្រោមឱវាទ និងបានប្រគល់ភារកិច្ចចំពោះមុខមួយចំនួនរួមមានដែលមានដូចខាងក្រោមនេះ ។
ទី១/. ត្រៀមកម្លាំង១០០% នៅនឹងកន្លែងដើម្បីចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ។២/. ត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧបទេវហេតុផ្សេងៗពិសេសជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។៣/. យោធិនគ្រប់រូបត្រូវគោរពបទបញ្ជានិងវិន័យរបស់កងយុទ្ធពលខេមរភូមិន្ទត្រូវធ្វើជាជនគំរូក្នុងការគោរពច្បាប់នានារបស់រដ្ឋ – មិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដាច់ខាត។៤/. ត្រូវរក្សាសាមគ្គីភាព និងឯកភាពគ្នាអោយបានល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន។៥/. ត្រូវបន្តរួមគ្នាជួយដល់អតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋានក្នុងខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោមស៊ុន បានអរគុណ និងកោតសរសើរដល់នាយទាហាន នាយទាហានរងទាំងអស់ ដែលរយៈកាលកន្លងទៅបងប្អូនបានចូលរួមគោរពបទបញ្ជា និងការចាត់តាំងរបស់អង្គភាពសម្រេច ការងារបានទាន់ពេលវេលាជូនថ្នាក់លើ ព្រមទាំងបានស្នើឲ្យមេបញ្ជាការគ្រប់កងឯកភាព ស្ថាប័ន និងនាយទាហាននាយទាហានរងទាំងអស់ ត្រូវបន្តអនុវត្តភារកិច្ចឲ្យបានល្អប្រសើរថែមទៀត តាមការដាក់ចេញរបស់អង្គភាព ដើម្បីធ្វើអោយនិរន្តភាពការងារកាន់តែប្រសើរឡើង។
ក្នុងនោះឯកឧត្តម មេបញ្ជាការ បានណែនាំផ្តាំផ្ញើរ ឲ្យកងកម្លាំងចំណុះឲ្យ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងមូល ហាមដាច់ខាតមិនឲ្យ យោធិនណាម្នាក់ មានការពាក់ព័ន្ឋជាមួយនិង ការសេពនិងការជួញដូរ ចែកចាយគ្រឿងញៀនជាដាច់ខាត ចំពោះបុគ្គលណាប្រព្រឹត្តផ្ទុយពីបទបញ្ជាត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ដោយគ្មានការលែកលែង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីកាត់ បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ កងកម្លាំងត្រូវតែធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋជានិច្ច ។
ដោយ ប៊ុន រដ្ឋា




































