កំពង់ធំ៖ អំណោយខ្នងផ្ទះលើកទី១២៨ របស់សម្តេចតេជោហ៊ុន សែន ប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា បានផ្តល់ជូន លោកស្រី យ៉ោក សុន ដែលត្រូវជាភរិយាអតីតយុទ្ធជន បច្ចុប្បន្នដែលមានជីវភាពលំបាកខ្វះខាត ការប្រគល់ផ្ទះនេះ គឺបានធ្វើឡើងនៅរសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ រស់នៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី និងអាជ្ញាធរស្រុកកំពង់ស្វាយចុះប្រគល់ខ្នងផ្ទះទី១២៨ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកស្រី យ៉ោក សុន ភរិយាអតីតយុទ្ធជន គឺលោកអនុសេនីយ៍ឯក នង បៀង អតីតប្រធាននយោបាយយោធា វរសេនាតូចលេខ៥៥ចាស់ នៃយោធាខេត្តកំពង់ធំ ហើយត្រូវបានក្រសួងការពារជាតិ ដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០០០ និងបានទទួលមរណភាព នៅឆ្នាំ២០១៥ ដោយរោគាពាធក្នុងអាយុ៥៨ ឆ្នាំ ដោយបន្សល់ទុកនូវភរិយាជាស្រ្តីមេម៉ាយ និងកូនននៅក្នុង បន្ទុកចំនួន៥នាក់។
លោកស្រីគ្មានផ្ទះសម្រាប់ស្នាក់នៅនោះទេ កន្លងមករស់នៅជ្រកកោនជាមួយផ្ទុះរបស់ក្មួយ ដោយមានកូនចៅច្រើន ក៏បានសាងសង់ខ្ទមតូចមួយសម្រាប់ស្នាក់ជាមួយកូន ដោយប្រកបមុខរបរចិញ្ចឹមមាន់ និងស៊ីឈ្នួល ធ្វើកម្មករដើម្បីចញ្ចឹមជីវិត តែពេលនេះបានទទួលផ្ទះថ្មី មានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីឈើខ្ពស់ ផុត ពីដី រនាបនិងជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ជណ្ដើរកាច់ ចំណាយថវិកា ក្នុងការសាងសង់អស់ទឹកប្រាក់ ចំនួន ៧,៩៨០,០០០ រៀល ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ ណែនាំឲ្យក្រុមគ្រួសាររបស់លោកស្រី ប្រឹងប្រែងជម្រុញឲ្យកូនសិក្សារៀនសូត្រឲ្យបានគ្រប់គ្នា ដើម្បីទទួលបាន នូវចំណេះវិជ្ជាដែលជាទ្រព្យសម្បត្តិទៅថ្ងៃមុខដែលជាប្លង់រ៉ឹង ទោះចោរមិនអាចលួចបានដែរ និងណែនាំ ឲ្យកូនចៅឲ្យក្លាយជាកូនល្អ សិស្សល្អ មនុស្សល្អ រស់នៅក្នុងសង្គម ដោយហាមដាច់ខាតមិនត្រូវសាកល្បង ចង់សាក បង់សេព ពាក់ព័ន្ឋនិងគ្រឿងញៀន ព្រោះគ្រឿងញៀនដែលជាអាវុធបំផ្លាញអានាគត់ បំផ្លាញសង្គមជាតិ ។
ពិធីប្រគល់ផ្ទះថ្មីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ បាន ពាំនាំ នូវអំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធ ជន កម្ពុជា ប្រគល់ជូនបន្ថែមមាន អង្ករចំនួន៥០ គ.ក មីយើងចំនួន២កេស ទឹកត្រី ទឹកត្រីទឹកស៊ីអ៊ីវចំនូន២យួរ និង ថវិកាចំនួន ២០០,០០០ រៀល ។
ដោយ ប៊ុន រដ្ឋា





































