ព្រះសីហនុ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះក៏មានវត្តមានតំណាងឯកឧត្តម សាយ សំអាល់,លោកជំទាវអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុផងដែរ។
បើតាមលោកស្រី អ៊ុច សោភា ប្រធានស្តីទីនៃមន្ទីរ អប់រំយុវជននិងកីឡាខេត្តព្រះសីហនុ អោយដឹងថា សិស្សដែលអភិបាលទំនុកបម្រុងឆ្នាំនេះមានចំនួន១៣៥នាក់។ពួកគាត់មកពីតាមបណ្តាស្រុក។ពួកគាត់នឹងរៀបចំអោយស្នាក់នៅក្នុងផ្ទះសំណាក់កាកបាទក្រហមនិងផ្ទះសំណាក់គ្រូបង្រៀននៅក្នុងក្រុងព្រះសីហនុនេះតែម្តង។ដោយឡែកនៅស្រុកព្រៃនប់ ក៏មានរៀបចំកន្លែងស្នាក់និងអាហារជូនបេក្ខជនដែលខ្វះលទ្ធភាពនិងមកពីឆ្ងាយនេះផងដែរ។ចំពោះការផ្ញើរយានជំនិៈរបស់បេក្ខជនទាំងអស់នៅគ្រប់មណ្ឌលប្រឡង រដ្ឋបាលខេត្តធានារ៉ាប់រងការចំណាយទាំងស្រុង។
លោកស្រីបានបញ្ជាក់បន្ថែមថាទន្ទឹមនឹងការទំនុកបំរុងរបស់អភិបាលខេត្តព្រះសីហនុក្នុងនោះក៏មានការជួយទំនុកបម្រុងពីសំណាក់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រះសីហនុ ផងដែរ។
សូមបញ្ជាក់ផងដែរថាសំរាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៩នេះនៅទូទាំងខេត្តព្រះសីហនុ មានបេក្ខជនសរុបចំនួន ១៥៨៥នាក់ ស្រី៧៥៧នាក់.បេក្ខជនស្វ័យរិនមានចំនួន ២០៣នាក់ ស្រី៨៩នាក់ ចែកជា៥មណ្ឌល់ នៅស្រុកព្រៃនប់មាន០២មណ្ឌលនិងនៅក្រុងព្រះសីហនុ មាន០៣មណ្ឌល។
ព្រឹកនេះ លោកស្រី អ៊ុច សោភា អោយដឹងថាបេក្ខជនចំណេះទូទៅមកប្រឡងទាំងអស់។តែអវត្តមានបេក្ខជនស្វៃរិន១៤នាក់និងបំពេញវិជ្ជា០១នាក់។
ជាមួយនេះបេក្ខជនមកពីតំបន់ដាច់ស្រយ៉ាលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ ធានាដោះស្រាយអាហារនិងការស្នាក់នៅជូនក្នុងរយៈកាលនៃការប្រឡងនេះដើម្បីជួយសម្រួលការលំបាករបស់ពួកគេ។
ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថានេះគឺជាគិតគូរបន្ថែមទៀតចំពោះយុវជនមកពីតំបន់ឆ្ងាយហើយត្រូវប្រឡងនៅក្នុងក្រុងព្រះសីហនុ។រដ្ឋបាលខេត្តនឹងដោះស្រាយជូននូវថ្លៃស្នាក់នៅនិងអាហារហូបចុករហូតដល់ចប់ដំណើរការប្រឡង។
ទន្ទឹមនេះអភិបាលខេត្តក៏បានបញ្ជាក់ជំហរសារជាថ្មីទៀតថានឹងផ្ដល់ម៉ូតូថ្មីមួយគ្រឿងនឹងទឹកប្រាក់ចំនួន 1000 ដុល្លារចំពោះបេក្ខជនដែលប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំនេះ។
ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកបេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពនិងបានជូនពរអោយប្រឡងជាប់ទាំងអស់គ្នា។




































