សៀមរាប÷ លោកស្រីលី អ៊ុំអេង សុំអោយអាជ្ញាធរជាតិអប្សរា ពន្យាពេលក្នុងការរុះរើការិយា ល័យលក់ដីឡូត៍និងការធ្វើរបងពទ្
ធ័ក្បាលដីផ្សេងទៀត ដោយរងចាំសាលក្រមពីតុលាការសិន រូបគាត់មានដីកាសម្រេចរក្សាការពាររួចហើយ។
អ្នកនាំពាក្យអាជ្ញាធរអប្សរា បានបញ្ជាក់ថាការិយាល័យដែលតម្រូវអោយរុះរើ មិនពាក់ពន្ធ័និងដីការសម្រេចរក្សាការពារនោះឡើយ។
លោកស្រីលី អ៊ុំអេង បានលើកឡើងថា ដីរបស់គាត់ចំនួន៦កន្លែងត្រូវអង្គភាពអាជ្ញាធរជាតិអប្សរា បោះបង្គោលហ៊ុំពទ្ធ័រក្សាទុកជាសម្បត្តិរដ្ឋ រួមទាំងតម្រូវអោយរុះរើការិយាល័យមួយកន្លែងចេញពីដីនោះទៀត ដោយអះអាងថាបានដោះស្រាយគោលនយោបាយរួចអស់ហើយ។ប៉ុន្តែធាតុពិតរូបគាត់មិនដែលបានទទួលប្រាក់ជាគោលនយោបាយអីទេ។
លោកស្រីលី អ៊ុំអេង បន្តថា ដោយសាតែហេតុផលនេះ រូបគាត់បានប្តឹងទៅតុលាការជាបន្ត បន្ទាប់ រហូតដល់តុលាការចេញដីការក្សាការពារទៀតផង តាមរយៈដីកាលេខ៦៨(ច)/១៨។ដោយសាដីខាងលើស្ថិតក្នុងបណ្តឹងនៅឡើយ លោកស្រីសុំអោយខាងអាជ្ញាធរជាតិអប្សរាបន្ធូដៃក្នុងការរុះរើសិន។បើសាលក្រមតុលាការសម្រេចកាត់អោយចាញ់ក្តី រូបគាត់នឹងប្រគល់ដីទាំងនោះអោយទៅអប្សរាគ្រប់គ្រង។តែបើឈ្នះក្តី គឺសុំអោយអប្សរាដកបង្គោលចេញ។
លោកឡុង កុសល អ្នកនាំពាក្យអង្គភាពអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្បាលដីដែលលោកស្រីលីអ៊ុំអេងលើកឡើងនោះ គណ:កម្មការចម្រុះអនុវត្តអនុក្រិត្យលេខ១៥៨សម្រេចបដិសេធរួចហើយ។ ជាមួយគ្នានោះរដ្ឋាភិបាល ក៍បានចេញ បណ្ណ័កម្មសិទ្ធិជាដីឯកជនរបស់រដ្ឋទៀតផង។
លោកបន្តែមថា ឯសំណង់ការិយាល័យនៅលើក្បាលដីលេខ៥២២៩ក៍មិនពាក់ពន្ធ័ដីការក្សាការពារលេខ៦៨ (ច)/១៨ចុះថ្ងៃទី១៣ខែមិនាឆ្នាំ២០១៨ របស់សាលាដំបូងខេត្តសៀមរាបនោះដែរ។ចឹងទេបើលោកស្រីលី អ៊ុំអេង មិនព្រមរើទេ អាជ្ញាធរអប្សរាចាំបាច់ត្រូវអនុវត្តវិធានការរះរើដោយគ្មានលក្ខ័ណ។
ទោះជាបែបនេះក្តី លោកស្រីលី អ៊ុំ អេង នៅតែទាមទារសុំអោយខាងអាជ្ញាធរជាតិអប្សរា ពន្យាពេលការរុះរើការិយាល័យរបស់គាត់ ដោយរងចាំសាលក្រមរបស់តុលាការសម្រេចសិន៕





































