ព្រះសីហៈនុ÷ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ថ្លែងក្នុងឱកាសនៃពិធីបើកការដ្ឋានជួសជុលផ្លូវនាពេលនេះឯកឧត្តម ស៊ុន ចាន់ថុល៖មានប្រសាសន៍ថាជួសជុលជាបណ្តោះអាសន្នសិនដើម្បីសមហរួលការដឹកជញ្ជូននាពេលបច្ចុប្បន្ន។
ផ្លូវនេះនឹងរកដៃគូដើម្បីធ្វើផ្លូវអោយមានគុណភាពធានាការដឹកជញ្ជូនគ្រប់ប្រភេទ។
ក្រៅពីនេះក្រសួងមានគម្រោងធ្វើផ្លូវ២ខ្សែទៀតជាផ្លូវដីក្រហមសិន ក្រោយមកនឹងប្រែក្លាយទៅជាផ្លូវបេតុងពីចំណុចឃុំបិតត្រាំងទៅរង្វង់មូលតោ២និងមួយខ្សែទៀតពីព្រលានយន្តហោះកងកេងទៅតោ២ដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា
នៅពេលផ្លូវនេះធ្វើហើយពលរដ្ឋធ្វើដំណើរចូលក្រុងព្រះសីហនុ មិនចាំបាច់ជិៈតាមផ្លូវផែទៀតទេ។ការកកស្ទះចរាចរណ៍នឹងត្រូវបានកាត់បន្ថយ។
ទន្ទឹមនេះ ឯកឧត្តម ក៏បានអោយដឹងដែរថាផ្លូវជាតិលេខ៤នឹងត្រូវពង្រីកអោយធំថែមទៀតដោយគ្រោងបើកការដ្ឋាននៅឆ្នាំ២០២០ខាងមុខនេះ។
ជាមួយគ្នានេះ គួចចំរើនអភិបាលខេត្តព្រះសីហនុលោកបានគូរបញ្ជាក់ថា៖ចាប់ពីពេលនេះទៅផ្លូវនៅក្រុងព្រះសីហនុត្រូវធ្វើជាប្រភេទបេតុងសសៃដែកទាំងអស់ កំរាស់យ៉ាងតិច២តឹក ប្រកបដោយគុណភាពដើម្បីធានាកាដឹកជញ្ជូនគ្រប់ប្រភេទ។
អ្នកសាងសង់ត្រូវគិតពីគុណភាពជាចំបងមិនមែនធ្វើអោយតែបានវែង តែបន្តិចក្រោយមកខូចអស់វិញ។បន្ទាប់មកធ្វើវិញនាំអោយពលរដ្ឋមិនសប្បាយចិត្តត្អូញត្អែលំបាកធ្វើដំណើរ។
ក្រៅពីនេះឯកឧត្តមក៏បានបញ្ជាក់អំពីគម្រោងក្នុងការរៀបចំស្ដារប្រព័ន្ធប្រឡាយទឹកស្អុយនៅក្នុងក្រុងព្រះសីហនុឲ្យមានភាពស្អប់សើចឡើងវិញផងដែរ។
តែឯកឧត្តម ថារឿងនេះជួបការលំបាកច្រើនព្រោះពលរដ្ឋរំលោភសង់ផ្ទះលើអូរនាំអោយស្ទះទឹកហូរ បង្កការជន់លិចតាមតំបន់ទំនាបក្នុងក្រុង។
បញ្ហានេះកំពុងពិភក្សារកដីសម្រាប់ដោះដូរជូនគាត់ដើម្បីរំដោះអូរអោយបាន។
ឯកឧត្តម បញ្ជាក់ថាបើដោះរឿងនេះមិនចេញទឹកជំនន់លិចក្រុងនឹងតែកើតមានទៀតនៅពេលមានភ្លៀងខ្លាំងម្តងៗ។
ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់អោយដឹងថា អ្នករស់នៅលើអូរ-ប្រឡាយ ក្នុងក្រុងព្រះសីហនុ សរុបចំនួន២០០ខ្នងផ្ទះ ក្នុងនោះ១១គ្រួសារបានយល់ព្រមរុះរើទៅនៅកន្លែងដែលអាជ្ញាធររៀបចំជូន។
ទន្ទឹមនេះ ឯកឧត្តម បានស្នើអោយអ្នកកំពុងរស់នៅលើអូរទាំងអស់សូមចូលរួមជាមួយអាជ្ញាធរដើម្បីធ្វើការស្តារប្រឡាយទឹកអោយប្រសើរឡើងវិញបញ្ជៀសការជន់លិចក្រុង។
គួរបញ្ជាក់ផងដែរថាផ្លូវដែលត្រូវបានបើកការដ្ឋានជួសជុលនៅថ្ងៃនេះមានពីរខ្សែ។ខ្សែទី 1 ផ្លូវលេខ ខ្សែទី 1 ផ្លូវលេខ 146B ឬវិថីសម្ដេចសង្ឃរាជទេពវង្សមានប្រវែងសរុប 3580 m ខ្សែទី2 ផ្លូវលេខ 148 ជួសជុលដោយក្រាលបេតុងសរសៃដែកមានកម្រាស់ ០,២៣ម៉ែត្រនៅលើកំណាត់ផ្លូវប្រវែង 2355 ម។
សូមបញ្ជាក់ថាផ្លូវសម្ដេចសង្ឃទេព វង្ស នេះមានប្រវែងសរុប 24 គីឡូភ្ជាប់ពីផ្លូវជាតិលេខ 4 ឆ្ពោះទៅរង្វង់មូលស្រុកស្ទឹងហាវ មានស្ពានឆ្លថកាត់ ចំនួន 21 និងលូកាត់ទទឹងផ្លូវចំនួន 43 កន្លែង ជាផ្លូវវាងក្រុងដ៏មានសារៈសំខាន់សម្រាប់ រថយន្តដឹកទំនិញធុនធ្ងន់ដឹកទំនិញនិងដឹកប្រេង។
ចំណែកវិថីសម្ដេចតេជោហ៊ុនសែន មានទីតាំងពីរចំណុចបំបែកផ្លូវជាតិលេខ 4 ត្រង់ចំណុចមុខកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅភ្ជាប់នឹងផ្លូវលេខ 146B
រង្វង់មូល ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ 23 គីឡូម៉ែត្រ មានស្ពានឆ្លងកាត់២កន្លែងនិងលូកាត់ទទឹងថ្នល់ 48 កន្លែងជាប្រភេទផ្លូវចាស់ដែលបានកសាងឡើងតាំងពីសម័យសង្គមរាស្រ្តនិយមមកម្លេះ ៕





































