ផ្សារសិរីសោភ័ណគ្រោងនិងកែលំអរ ជួសជល់ថ្មីខណះផ្សារនេះមានសភាពពុកផុយ

0

បន្ទាយមានជ័យ៖ ផ្សារសិរីសោភ័ណគ្រោងនិងជួសជល់ថ្មី ខណះផ្សារនេះមានសភាពពុកផុយ លិចទឹកភ្លៀង និងស្ទះប្រព័ន្ធលូទឹកជាដើម គណះកម្មការរៀបចំសណ្ដាប់ធ្នាប់ ដែលដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត និងក្រុមការងារជំនាញ បើកកិច្ចប្រជុំស្ដីពីការពង្រឹងត្រួតពិនិត្យរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជួសជលកែលំអរផ្សារ និងការអនុវត្តកិច្ចសន្យាក្នងសៀវភៅបន្ទុក ភាស៊ីផ្សា នៅផ្សារសិរីសោភ័ណ និងផ្សារចំការគរថ្ងៃទី២០ សីហា ២០១៩ ។
ក្រុមជំនាញ ចុះស្រង់ទិន្ន័យតូបស្តង់ដែលកំពុង អាស្រ័យផល លក់ដូរ និងសភាពទ្រុឌទ្រោមនៅក្នុងផ្សារនេះ បានអោយដឹងថា៖ ក្រុមការងារបាននិងកំពុងស្រង់ទិន្ន័យ ចំនួនតូបដែលកំពុងលក់ដូរ នៅខាងក្នុងផ្សារ និងការការដាក់តាំងលក់ដូរនៅទីសាធារណះ (ផ្លូវជុំវីញផ្សារ) ដំបូលពុកផុយ បាក់បែកលិចស្រក់ទឹកភ្លៀង ប្រព័ន្ធលូបង្ហូរទឹកស្ទះបែក ផ្លូវទាំងក្នុងនិងក្រៅផ្សារ រៀបចំសំអាតអនាម័យឡើងវិញ ដើម្បីអោយស្របទៅនិង ស្តង់ដាបរិស្ថាន ដើម្បីសុខមាលភាព ទាំងបងប្អូនជាអាជីវករនិង និងអតិថិជន នៅផ្សាទាំង២ ផ្សារសិរីសោភ័ណ និងផ្សារចំការគ ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាន៍ថា៖ ដើម្បីអោយការលក់ដូរបងប្អូនអាជីវករ ក៍ដូចជាអតិថិជនដែលមករកទិញទំនិញនៅក្នុងផ្សារ មានភាពងាយស្រួល និងការដាក់តាំងលក់ប្រកបដោយសោភ័ណភាព អនាម័យនិងបរិស្ថានល្អ ខេត្តបានប្រជុំសំរេចរៀបចំ ជួសជល់ឡើងវិញសម្រាប់ផ្សារ សិរីសោភ័ណ ទាំងដំបូល តូបស្តង់ រាន កែលំអរប្រព័ន្ធលូបង្ហូរទឹក ផ្លូវ ក្នុងផ្សារនិងផ្លូវជុំវិញផ្សារ បង្កើនសោភ័ណភាព និង សំរួលការចរាចរណ៍ អោយបានរៀបរយល្អ។
ឯកឧត្ដម អ៊ុំ រាត្រី សន្យាថា៖ រកទីកន្លែងសមរម្យសម្រាប់អោយបងប្អូនអាជីវករលក់ដូរបណ្ដោះអាសន្ន ចំពោះទីតាំងតូបស្តង់ រានដែលបងប្អូនកំពុងលក់ដូបច្ចុប្បន្ន និងរក្សាទុកទីតាំងនៅដដែលព្រមទាំងអនុញ្ញាតិអោយចូលលក់ដូរវិញនៅពេលដែលករមការងារ ធ្វើការជួសជលរួច៕ដោយ៖ឃិន គន្ធា