ថ្មីៗទៀតហេីយ ក្រុមអ្នកការសែតបោកប្រាស់ដែលតែងយកអង្គភាពជំនាញ គាបសង្កត់ប្រជាពលរដ្ឋស្លូតត្រង់ពេលនេះត្រូវបានជាប់អន្ទាក់របស់សមត្ថកិច្ចហើយ

0

ខេត្តពោធិ៍សាត់ :អ្នកកាសែតប្រុសស្រី៥នាក់ ត្រូវបានកម្លាំងនគបាលស្រុកក្រគធ្វេីឃាត់ខ្លួនបានប្រគល់ទៅអោយផ្នែកព្រហ្មទណ្ឌនៃស្នងការនគបាលខេត្តពោធិសាត់ ។

ការចាប់ឃាត់ខ្លួនសង្ស័យបទកំហែងយកប្រាក់ពីអ្នកដទៃខាងលេីនេះធ្វេីឡេីងនៅវេលាម៉ោងជាង៣និង១៥នាទីល្ងាចថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៩ម្សិលមិញនៅខាងមុខស្រុកក្រគរ ខេត្តពោធិ៍សាត់។

អ្នកសារព័ត៌មាន ៥នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនខាងលេីនេះមាន
១/សុំ គឹមសៀ ភេទ ស្រី អាយុ ២១ឆ្នាំ
២/ ឯម សូវិសាល ភេទប្រុស អាយុ ៣១ឆ្នាំ នៅអង្គភាពសារព័ត៍មាន(TNC)
៣/រុំ រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ នៅអង្គភាពសារព័ត៍មាន(NTC)
៤/ថុង គឹមងួន ភេទប្រុស អាយុ ៤០ឆ្នាំ នៅអង្គភាពសារព័ត៌មាន (PCN)រស់នៅខេត្តបាត់ដំបង។
៥/ ឯម សុវិសិដ្ឋ ភេទប្រុស អាយុ ៣១ឆ្នាំ នៅអង្គភាពសារព័ត៌មាន(CPN) រស់នៅខេត្តបាត់ដំបងនិងមានឋានះជាចាងហ្វាង។

ប្រភពពីអ្នកកាសែតដូចគ្នានិងប្រជាពលរដ្ឋឱយដឹងថាឈ្មោះ ឯម សូវិសាលនិងឈ្មោះឯម សុវិសិដ្ឋ ២នាក់នេះជាកូនភ្លោះ និងឈ្មោះថុង គឹមងួន កាលបី បួនខែមុនធ្លាប់សំឡុតគំរាមប្រជាពលរដ្ឋច្រើនគ្រួសារ ដែលមានឈើទុកក្រោមផ្ទះទាលុយ២០ម៉ឺនរៀល នៅភូមិបំណក់ ស្រុកក្រគរ ដោយអះអាងថា ក្រុមខ្លួនជាមេព្រៃក្រសួង នគរបាលក្រសួង ពេលនោះក៏ប្រពលរដ្ឋខ្លះអត់លុយឱយ ក៏ប្តឹងសមត្ថកិច្ចនគរបាលចារកិច្ច។

ក្រោយមកនគរបាលនិងពលរដ្ឋបានស្ទាក់ចាប់ ក្រុមអ្នកកាសែតក្បាលខូចបានប្រគល់លុយឱយប្រជាពលរដ្ឋវិញនិងសុំសមត្ថកិច្ចយកម៉ារួចខ្លួន។

ក្រុមអ្នកការសែតខិលខូចនេះតែងដើរបោកប្រាសមគេស្ទើរគ្រប់ខេត្ត ពេលទៅដល់កន្លែងកាយរណ្តៅដីតាំងខ្លួនជាអង្គភាពរ៉ែក្រសួង និងបរិស្ថានក្រសួង ដល់ប្រទះឃេីញអ្នកដឹកឈើ គឺតាំងជាមេព្រៃមកពីក្រសួង ។

បើពួកគេជួបបទល្មើសល្បែងស៊ីសងពួកគេជានគរបាល ហើយពួកនេះទាលុយគេច្រើនៗណាស់ បើមិនអោយគេដាក់់កម្លាំងមកបង្ក្រាប ឥឡូវពលរដ្ឋប្តឹងចាប់ម្តងវិញ។

អ្នកសារព័ត៍មានជាច្រើនក៏ដូចប្រជាពលរដ្ឋទូរទៅ គ្រាន់តែទទួលដំណឹងថា សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ ចាប់ក្រុមអ្នកសារព័ត៍មានកូនភ្លោះនេះ ពួគគាត់ត្រេកអរណាស់ ពេលដែលបានឃើញការដាក់ទោសទ័ណ្ឌ កុំឱយសារព័ត៍មានផ្សេងៗ និងពលរដ្ឋដ៏ទៃទៀតយកគំរូតាម ព្រោះ២ខែមុនសមត្ថកិច្ចខេត្តព្រះសីហនុ ក៏ត្រៀមចាប់ជនទាំងនេះដែរ ដោយយកឈ្មោះអង្គភាពចារកិច្ច ទៅធ្វើបាបប្រជាពលរដ្ឋនៅទីនោះ។

ទាក់ទិននឹងករណីបទល្មេីសជាកស្តែងនេះ គេមិនទាន់ដឹងថាក្រុមអ្នកការសែតទាំង៥នាក់ខាងលេីនេះទៅជាយ៉ាងណានោះឡេីយខណះដែលក្រុមអ្នកកាសែតកុំពង់ស្ថិតនៅការឃុំខ្លួនបណ្តោះអាសន្ន៍ដេីម្បីអនុវត្តនិតិវិធីសាកសួនបន្ត ៕