កំពង់ធំ៖ សកម្មភាពសរបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ត្រូវបានបន្តការងារមនុស្សធម៌ដូច ភ្លៀងរលឹម ចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមសាស្រ្តខេត្តកំពង់ធំដល់មូលដ្ឋាន គ្រប់ទិសទី ដែលពិធីចុះសាកសួរសុខទុក្ខនេះ គឺត្រូវបានធ្វើឡើង ក្រោយពីឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបំពេញការងារស្នូលរបស់អង្គភាព បានឆ្លៀតពេលចុះស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជនដល់មូលដ្ឋាន ។
ជាក់ស្តែងនៅរសៀលថ្ងៃទី ២០ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយនិងអាជ្ញាធរ បន្តការចុះសិក្សាស្វែងយល់ពីជីវភាពរស់នៅ របស់ប្អូនស្រីប៊ុន ណេង អាយុ៤២ឆ្នំា ជាស្ត្រីមេម៉ាយ មានជីវភាពក្រីក្រលំបាកខ្វះខាត ថែមទាំងមានជម្ងឺប្រចាំកាយ ទៀតផង ប្អូនស្រីមានតួនាទីចិញ្ចឹមបីបាច់ថែរក្សាកូនស្រីពីរនាក់ រស់នៅក្រោមដំបូលខ្ទមតូចចង្អៀតដំបូល ប្រក់តង់កៅស៊ូ ភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ប្អូនស្រីប៊ុន ណេង មានឪពុកឈ្មោះប៊ុន សឿន ជា អតីតយុទ្ធជន ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ ១៩៩០ ជាយោធាខេត្តកំពង់ធំ នៅអង្គភាពយោធាស្រុកកំពង់ស្វាយ ហើយបានទទួលមរណភាពដោយសារជម្ងឺនៅឆ្នាំ១៩៩២ បច្ចុប្បន្នប្អូនស្រីមិនអាច ប្រកបមុខរបរអ្វីបានទេ ដោយពឹងផ្អែកលើកូនស្រីម្នាក់អាយុ១៧ឆ្នំា ស៊ីឈ្នួល បម្រើ ការ (រត់ តុ ) នៅ ក្នុង អាហារដ្ឋានមួយ នៅក្នុងតំបន់រមណីយដ្ឋាន ព្រៃប្រស់ដោយបានប្រាក់ខែមួយ ៣០ម៉ឺនទៅ៤០ម៉ឺន និងយក ថ្នាំសង្កូវព្យាបាលជំងឺម្តាយ កូនស្រីម្នាក់ទៀតអាយុ ១៥ ឆ្នំា កំពុងរៀនសូត្រនៅថ្នាក់ទី៩ ។
ក្នុងឱកាស សំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់ ពីជីវភាពរស់នៅ របស់គ្រួសារអតីតយុទ្ធ ជន ក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានពាំនាំនូវអំណោយ របស់ឯកឧត្តមឧត្ដមសេនីយ៍ ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់ជូនមានអង្ករចំនួន៥០ គីឡូ ក្រាម មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ិវ ចំនូន២យួរនិងថវិកាចំនួន ១០០,០០០ រៀល ប្អូនស្រី ប៊ុន ណេង បានរំភើបចិត្តសម្រក់ទឹកភ្នែក ដោយក្តីក្តុកក្តួល ដោយមិនធ្លាប់បានទទួល នូវអំណោយ បានសូម គោរពថ្លែង អំណរគុណដ៍ជ្រាលជ្រៅ ជាទីបំផុតចំពោះឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌិត ហ៊ុន ម៉ាណែត ដែល បាន ផ្ដល់ ជូន គាត់ តាម រយៈ ក្រុម ការងារ សមាគម អតីត យុទ្ធ ជន កម្ពុជា ខេត្ត កំពង់ធំ ។
ដោយ ប៊ុន រដ្ឋា




































