ស្នងការនគរបាលខេត្តព្រះសីហនុ សន្និដ្ឋានបឋមថាករណីស្លាប់ទាំងគ្រួសារនៅក្រុងព្រះសីហនុ គឺជាអំពើអត្តឃាត

0

ព្រះសីហនុ: ព្រឹកថ្ងៃទី២១សីហា២០១៩នេះ
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ និយាយថា ការសម្លាប់ទាំងគ្រួសារមួយ មានឪពុក.ម្តាយ.កូនស្រី នៅក្រុងព្រះសីហនុ គឺជាអំពើអត្តឃាត។
លោកបញ្ជាក់ថា៖តាមការពិនិត្យជាបឋមទំនងជាប្រពន្ធដាក់ថ្នាំពុលក្នុងអាហារ។
មួយវិញទៀតតាមការស្រាវជ្រាវរកឃើញថាកន្លងមកក្រុមគ្រួសារនេះរស់នៅមិនចុះសម្រុងនឹងគ្នាទេ។
តែយ៉ាងណាករណីនេះសមត្ថកិច្ចជំនាញកំពុងពិនិត្យស្រាវជ្រាវរកមូលហេតុពិត។

គួរបញ្ជាក់ថា នៅថ្ងៃទី២០.០៨.២០១៩ វេលាម៉ោង២០:០០នាទី នៅចំណុចផ្សារពាណិជ្ជកម្ម ស្ថិតក្នុងក្រុមទី៧ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានមនុស្សដេកស្លាប់ក្នុងផ្ទះដែលចាក់សោរជាប់ពីខាងក្នុង ។ ភ្លាមៗនោះកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ បានកាត់សោរចូលទៅក្នុងផ្ទះ ឃើញមនុស្ស២នាក់ដេកស្លាប់ក្នុងបន្ទប់ (ឪពុកនិងកូនស្រី) ចំណែកម្តាយនៅមានដង្ហើម ក៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ជនរងគ្រោះឈ្មោះ ៖១-ឈ្មោះ លី ខេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មេការជាងកញ្ចក់ ត្រូវជាប្តី(ស្លាប់) ។២-ឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (ស្លាប់)។៣-ឈ្មោះ ម៉ឹង សុផល ភេទស្រី អាយុ៤១ឆ្នាំ មុខរបរអ៊ុតសក់ បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត មួយរយៈខ្លី ។

ពេលនេះសពទាំងបីនាក់ខាងលើត្រូវយកទៅដំកល់ទុកនៅឈាបនដ្ឋានវត្តក្រោមដើម្បីធ្វើបុណ្យតសមប្រពៃណី៕