បន្ទាយមានជ័យ៖ សមត្តិច្ចឈជើងនៅព្រំដែនត្រូវទប់ស្តាត់ឲ្យបានរាល់បទល្មេីសរត់ពន្ធតាមបន្ទាត់ព្រំដែន ដូចជា៖ ការចរាចរណ៍ទំនិញគេច
ពន្ធ ពលរដ្ឋឆ្លងដែនខុសច្បាប់ ពិសេសការចរាចរណ៍និងជួញដូគ្រឿងញៀនចូលមកម្ពុជាឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកឡើងដូច្នេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ចជុំវិញខេត្ត អភិបាលក្រុង-ស្រុក នាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ទៀតថា៖ជាមួយគ្នានោះទាក់ទឹននឹងការបេីកអាជីវកម្មល្បែងភ្នាល់តាមអ៉ីនធឺណែតខុសច្បាប់ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែត ដែលជាច្រកទ្វាសេដ្ឋកិច្ចដ៏សំខាន់រវាងកម្ពុជា-ថៃ ត្រូវតែធ្វេីការបង្ក្រាបកុំឲ្យមាន ហេីយកន្លងមកយេីងបានអនុវត្ត នឹងឃាត់ខ្លួនបាន និងបានបិទជាបណ្តេីរៗនៅទីតាំងបេីកល្បែងស៉ីសងភ្នាល់តាមអ៉ីនធឺណែតផងដែរ តែយេីងក៏ត្រូវតែខិតខំប្រឹងប្រែងធ្វេីយ៉ាងណាបង្រ្កាបបន្តទៀតឲ្យអស់ ពីព្រោះវាជាដេីមហេតុធ្វេីឲ្យបាត់បង់សន្តិសណ្តាប់ធ្នាប់ បង្កឲ្យកេីតមានចោរកម្ម និងអំពេីហិង្សាជាដេីម ។
ដោយយោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ស្តីពីការពង្រឹងការគ្រប់គ្រប់អាជីវកម្មល្បែងភ្នាល់ស៉ីសងតាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ីនធឺណិត ក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ចរាចរណ៍ណែនាំនេះ សំដៅចូលរួមថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម រដ្ឋាភិបាលបានបានណែនាំដូចខាងក្រោម ៖ ១-មន្ត្រីនគរបាលយុត្តិធម៌ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្ក្រាបអាជីវកម្ម ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ីនធឺណិតអនឡាញ ក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។
២-ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៉ីនធឺណិតក្នុង និងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាពបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនបន្តសុពលភាពនៃអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់គ្រប់ប្រភេទបន្តទៀតឡើយ។ ៣-រដ្ឋាភិបាលបញ្ឈប់ការផ្ដល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មភ្នាល់ល្បែងតាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៉ីនធើណេត ក្នុងនិងក្រៅប្រទេសក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចចរណែនាំនេះតទៅ៕ ដោយ ឃិន គន្ធា






































