កំពង់ធំ៖ ទារកអាយុជិតមួយខួប ត្រូវបានកំព្រាឳពុកម្តាយ ក៏ដោយសារតែ ឳពុកកាប់សម្លាប់ម្តាយ ហើយធ្វើ អត្តឃាតចងកសម្លាប់ខ្លួនតាមក្រោយ ដោយគ្មានការអាឡោះអាល័យ កូនតូចមួយដែលមិនទាន់ដឹងក្តី ឲ្យកំព្រាឳពុកម្តាយតាំងពីតូច បង្ករការភ្ញើក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើឲ្យទប់ទឹកភ្នែកមិនបាន ដោយសារ តែអាណិតក្មេងកំព្រា ។
ហេតុការណ៍ ដ៏រំញ្ជួយខេត្តកំពង់ធំ ប្រចាំឆ្នាំនេះ បានអង្រួនបេះដូងមហាជនមិនតិចទេ នូវហេតុការណ៍ អំពើហឹង្សាក្នុងគ្រួសារ ដ៏សាហាវ និងអាណោចអាធ័ម បានកើតឡើង នៅថ្ងៃទី២១ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១៦,៣០នាទី នៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឃាត់ករដែលជាជនដៃដល់ មានឈ្មោះ អ៊ុន គឿន ភេទប្រុស អាយុ 58ឆ្នាំ (ត្រូវជាឪពុកជនរងគ្រោះរបស់ក្មេងតូច ចំណែកម្តាយ ដែលជាជនរងគ្រោះឈ្មោះ មុំ សុខណា អាយុ២២ឆ្នាំនៅភូមិ-ឃុំកើតហេតុ អ្នកទាំង២នាក់ជាប្តីប្រពន្ឋនិងគ្នា បានស្លាប់ទាំងនៅក្នុងថ្លុកឈាម ដោយសារប្តីកំណាចកាប់សម្លាប់ នៅលើផ្ទះ ថែមមានស្លាកស្នាមនៅលើដងខ្លួនជាច្រើន កន្លែង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនៃអធិការស្រុកបារាយណ៍ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការរងស្រុកបារាយណ៍ បានដឹកនាំកម្លាំងចុះទៅពិនិត្យ កន្លែងកើតហេតុ បានប្រទះឃើញសាកសព ប្តីប្រពន្ឋស្លាប់ទាំងពីរនាក់ សាកសពប្រពន្ឋដេកស្លាប់ ចំណែកប្តីបានចងក ធ្វើអត្តឃាតសម្លាប់ខ្លួន នៅលើសាកសពរបស់ស្រ្តីជាម្តាយក្មេងតូច ស្នាមកាប់ចំហៀងក្បាលខាងឆ្វេង , កាប់ដាច់ស្លឹកត្រចៀកឆ្វេង, កាប់ត្រូវ កខាងឆ្វេង, កាប់ម្រាមដៃនិងបាតដៃទាំងពីរ។
តាមការបំភ្លឺពីអ្នកជិតខាងក្រុមគ្រួសារនេះមានជម្លោះគ្នានៅលើផ្ទះ តាំងពីម៉ោង៩.៣០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ថែមទាំងបានឮស្នូវាយនិងសម្រែកប្រពន្ធស្រែកជួយផងៗ តែគ្មានអ្នកជួយដោយគ្រួសារនេះឈ្លោះគ្នាស្ទើររាលថ្ងៃ តាមការសណ្ឋានរបស់សមត្ថកិច្ច មូលហរតុ បណ្តាលមកពីប្តីប្រើប្រាស់ថ្នាំញៀននិងប្រចណ្ឌ កន្លងមកត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងរួចមកហើយ សពទាំងពីរបានប្រគល់ជូនសាច់ញ្ញាតិនិងឪពុកម្តាយ ធ្វើបុណ្យតាមប្រពៃណិ។
ដោយ ប៊ុន រដ្ឋា




































