ស្រ្តីវ៏យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកត្រឹមជង្គង់ស្លាប់សង្ស័យផឹកស្រាស្រវឹងនិងខ្យល់គរ

0

កំពង់ធំ៖ ស្រ្តីញៀនស្រាម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុងទឹក ដោយមានការសង្ស័យ ថាការស្លាប់ នេះបណ្តាលមកពីស្រវឹងស្រា ហើយរអិលជើងធ្លាក់ចូលទឹក បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ស្ថិតនៅចំណុចផ្លូវរទេះចាស់ ស្ថិតក្នុងភូមិដងផ្ដៀក ឃុំដូង ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី ២១សីហា ឆ្នាំ .២០១៩ ។

កូនស្រីជនរងគ្រោះឈ្មោះ ថូយ អូយ ភេទស្រី អាយុ ៤៨ឆ្នាំបានឲ្យដឹងថា សាកសពជនរងគ្រោះត្រូវជាម្តាយបង្កើត មានឈ្មោះ ឡេង អ៊ាប ស្រី អាយុ ៧២ឆ្នាំ ​នៅថ្ងៃកើតហេតុ ត្រូវបានអ្នកភូមិរត់មកប្រាប់ថា បានលង់ទឹកស្លាប់ក្នុងប្រឡាយទឹកត្រឹមជង្គង់ តាមផ្លូវរទេះចាស់ ខាងត្បូងផ្ទះចំងាយប្រហែល១០០០មស្លាប់បាត់ហើយ លឺដូចនោះគាត់និងប្ដីបានរត់មកមើល ក៏ឃើញម្ដាយលង់ទឹក ក៏នាំគ្នាស្រង់យកមកធ្វើចលនា តែម្ដាយរបស់គាត់ មិនដឹងលង់ទឹកស្លាប់ពីយូរហើយ។កូនស្រីស្រ្តីគ្រោះ បានឲ្យដឹងថា ម្ដាយរបស់គាត់ជាមនុស្សញៀនស្រាជាប្រចាំ នៅថ្ងៃកើតហេតុគាត់បានត្រឡប់មកពីដេកជាមួយចៅស្រីវិញនៅម៉ោងប្រហែល៨ មកដល់ផ្ទះគាត់បានសុំស្រាផឹកមួយកូនកែវ រួចក៏ដេកនៅលើគ្រែក្រោមផ្ទះ លុះដល់ម៉ោងប្រហែល១២ គាត់បានសួរម្ដាយថា ម៉ែហូបបាយទេ? ម្ដាយរបស់គាត់តបវិញថា អញអត់ឃ្លានទេ ឲ្យអញសុំស្រា១កែវទៀតមក ហើយច្រកដាក់ដបទឹកសុទ្ធឲ្យអញ ១ដបផងអញយកទៅផឹកឯភូមិវិញ ផឹករួចគាត់ក៏ដើរទៅបាត់ លុះដល់ម៉ោងប្រហែល១៣.១០នាទីស្រាប់តែមានអ្នកភូមិរត់មកប្រាប់ថាម្តាយគាត់លង់ទឹកស្លាប់ហើយ។

 

កម្លាំងជំនាញនគរបាល នៃអធិការស្រុកប្រសាទបល្ល័ង្ក បានដឹកនាំកម្លាំងជំនាញ ចុះទៅពិនិត្យទីតាំងកើតហេតុ ដើម្បៅពិនិត្យសាកសព ការពិនិត្យមិនមានស្លាក ស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ តាមការសន្និដ្ឋានបានថា  សពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន សង្ស័យខ្យល់គរ ដួលស្លាប់និងទឹកបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ដោយ ប៊ុន រដ្ឋា