កំពង់ធំ៖ បុរសម្នាក់នៅសុខៗស្រាប់តែ លូចទៅចងកធ្វើអត្តឃាតស្លាប់ខ្លួន ដោយពុំដឹងពីមូលហេតុអ្វីសោះ ដោយហេតុការណ៍នេះ ត្រូវបានភ្ញាក់ផ្អើលនៅវេលាប្រមាណម៉ោង១៦.៣០នាទីថ្ងៃទី២១ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សាកសពជនរងគ្រោះ ត្រូវបានស្គាល់ឈ្មោះ ផេង ភ័ក្រ ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវបាន លោកផេង ភ័ណ្ឌ ភេទប្រុស អាយុ ២១ឆ្នាំ (ត្រូវជាប្អូនបង្កើត)របស់ជនរងគ្រោះបានឲ្យដឹងថា គាត់ និងបងប្រុសជាកូនកំព្រា បច្ចប្បន្នរស់នៅជាមួយម្ដាយមីងបង្កើត នៅមុនពេលកើតហេតុ បងប្រុសបានត្រឡប់មកពីធ្វើការសំណង់នៅភ្នំពេញ ក៏ហាក់បីជាមានចរិកប្លែក ដោយគាត់មិនសូវមាត់កឬនិយាយជាមួយអ្នកណា។
ប្អូនប្រុសជនរងគ្រោះ បានបន្តថា នៅថ្ងៃកើតហេតុក្រោយពីហូបបាយរួច ម៉ោងប្រហែល១២ គាត់បានអង្គុយលេងជាមួយបងនៅក្រោមផ្ទះ ហើយបានសួរបងឯងកើតអី? ពេលនោះបងគាត់មិនតបវិញទេ គាត់ក៏ដើរទៅធ្វើការបាត់ទៅ លុះដល់ម៉ោងប្រហែល ១៦.៣០នាទី ពេលគាត់ត្រឡប់មកវិញ ក្មួយស្រីរបស់គាត់ វាបានមកនិយាយប្រាប់ថា៖ ពូ ខ្ញុំឃើញពូ ភ័ក្រ ដើរទៅកើតយូរ ណាស់ហើយ អត់ដឹងទៅធ្វើអីទេ? លឺដូចនោះគាត់ក៏ដើរ ទៅក្រោយផ្ទះដើម្បីរកមើល ស្រាប់តែឃើញបងប្រុសរបស់គាត់ធ្វើអត្តឃាត(ចងក)និងក្រមាពណ៌ក្រហម ឆ្នូតបៃតងទៅនិងដើមត្របែកខាងក្រោយផ្ទះចម្ងាយប្រហែល១៥មស្លាប់បាត់ទៅហើយ មិនដឹងពីពេលណាទេ ។
ក្រោពេលទទួលបានព័ត៌មាន កម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍សាគ្រាមបាន បានចុះដល់ កន្លែងកើតហេតុ និងពិនិត្យសាកសពបានប្រទះឃើញមានស្នាមជាំជុំវិញក ចំនួន១កន្លែងលានអណ្ដាតចេញមកក្រៅ និងមានចេញទឹកសថ្លា នៅចុងលឹង្គសាកសព ក្រៅពីស្លាកស្នាមខាងលើ សមត្ថកិច្ចពុំប្រទះឃើញមានស្នាមអ្វីទៀតឡើយ ដោយយោងតាមការស្រាវជ្រាវ ពិនិត្យវិភាគ កន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងបានថា ជនរងគ្រោះពិតជាស្លាប់ដោយសាធ្វើអត្តឃាត (ចងក)ដោយខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្ម ទណ្ឌណាមួយឡើយ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ដោយ ប៊ុន រដ្ឋា




































