ដែលបានត្អូញត្អែរពីការស្ទះលូរនិងខូចខាតផ្លូវនាពេលកន្លងមក

0

(ខេត្តស្វាយរៀង)៖សមិទ្ធផលផ្លូវលំចាក់ថ្មមីចមួយខ្សែប្រវែងជាង២៥០ម៉ែត្រត្រូវបានជុសជុលស្ថាបនារួចរាល់ជាស្ថាពរខណះ

ប្រជាពលរដ្ឋក្នុងភូមិចេកឃុំសំរោងស្រុកចន្ទ្រាមានក្ដីរំភើបរីករាយសប្បាយចិត្តនឹងថ្លែងអំណរគុណយ៉ាងខ្លាំងដល់អាជ្ញាធរស្រុកដែលបានធ្វើអោយពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរនឹងដឹកកសិផលផ្សេងៗយកទៅលក់នៅឯទីផ្សារខណះដែលដែលរយះកាលកន្លងមកជួបការលំបាកនៅរដូវវស្សាទឹកដក់ពេញផ្លូវផងដែរ។

ការលើកឡើងបែបនេះរបស់ប្រជាពលរដ្ឋបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០១៩។

លោកថន ថាវុទ្ធាអភិបាលស្រុកចន្ទ្រាបានថ្លែងប្រាប់ឲ្យដឹងថាដោយយោងតាមការណែនាំរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងក៏ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋក្នុងការដឹកកសិផលទៅកាន់ទីផ្សារនិងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅឃុំសំរោងផងនោះ ក្នុងនាមលោកជាអភិស្រុកបានគៀងគរ រកសប្បុរសជនជិតឆ្ងាយក្នុងការជុសជុល ផ្លូវប្រវែងជាង២៥០ម៉ែត្រ នៅត្រង់ចំណុច ផ្លូវលិចទឹកនៅខាងកើតកាស៊ីណូស៊ៀងហៃរីសតដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកដែលប្រពន្ធ័ចាស់ធ្វើមិនបានត្រឹមត្រូវតាមបច្ចេកទេស និងចាក់ថ្មមិចកសាងផ្លូវអោយបានល្អដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋប្រើប្រាស់នៅមូលដ្ឋាន។

លោកក៏បានបន្ថែមទៀតថាក្នុងឆ្នាំ២០២០ខាងមុខនេះផ្លូវមួយខ្សែនេះនឹងមានគំរោងចាក់បេតុងព្រមទាំងដាក់លូរំដោះទឹកទាំងសងខាងផ្លូវដើម្បីដោះស្រាយបញ្ហារដល់បងប្អូនប្រជាពលរដ្ឋ

ដែលបានត្អូញត្អែរពីការស្ទះលូរនិងខូចខាតផ្លូវនាពេលកន្លងមក៕