កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្ត កំពង់ចាម បាន អនុញ្ញាត ឲ្យ សភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម-មណ្ឌលគិរី អាណត្តិទី២ លើកទី២ ដឹកនាំ ដោយ លោក ឧកញ៉ា ហួត ឈឿន ដែល ទើប តែ ធ្វើ ការ បោះឆ្នោត ជ្រើស តាំង ថ្មី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន
ដើម្បីរួមសហការគ្នា ក្នុងគោលបំណងលើកកំពស់វិស័យពាណិជ្ជកម្មឲ្យកាន់តែ មាន ការ រីកចម្រើន។ ដែល ពិធី នេះ ត្រូវ បាន ធ្វេី ឡើង នាល្ងាច ថ្ងៃ ទី ២៣ ខែសីហា ឆ្នាំ ២០១៩ នៅ សាល សាឡុង សាលាខេត្តកំពង់ចាម ដោយ មាន ការ អញ្ជើញ ចូល រួម ពីលោក អភិបាល រង ខេត្ត លោក ប្រធាន មន្ទីរ ពាណិជ្ជកម្ម ខេត្ត កំពង់ចាម និង លោក លោកស្រី ដែល ជា សមាជិក សមាជិកា សភាពាណិជ្ជកម្ម ផងដែរ ។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះលោក ឧកញ៉ា ហួត ឈឿន ដែល គណៈកម្មការសភា ពាណិជ្ជកម្ម ទេីប តែ ធ្វើ ការបោះឆ្នោត ជ្រើស តាំង ជាប្រធានសភាពាណិជ្ជកម្ម មណ្ឌល កំពង់ចាម -មណ្ឌលគិរី នាពេលថ្មីៗនេះ ដេីម្បី បន្ត ការ ដឹកនាំ ជាមួយដៃគូវិនិយោគ ឲ្យកាន់តែ រីកចម្រើន ឡើង ថែមទៀត ។
ជាមួយ គ្នា នោះ ឯកឧត្តម អភិបាល ខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានសភាពាណិជ្ជកម្ម មណ្ឌល កំពង់ចាម មណ្ឌលគិរី ឲ្យរៀបចំនូវ រចនាសម្ព័ន្ធការងារ ការអនុវត្តតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារ ទៅតាមច្បាប់ អនុក្រឹត្យ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង បំពេញតួនាទីជាតំណាងឲ្យពាណិជ្ជករ ឧស្សាហករ សេវាករ កសិករ និងការពារផលប្រយោជន៍រួមឲ្យប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាបង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា ហើយរដ្ឋបាលខេត្ត នឹង នៅតែសហការគាំទ្រជានិច្ចរាល់ដំណើរការរបស់សភាពាណិជ្ជកម្ម សំដៅ ធ្វើយ៉ាងណាឲ្យប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម តាម រយៈ ការ បង្កើននូវទំនាក់ទំនង ជាមួយដៃគូវិនិយោគ ឲ្យកាន់តែច្រើនឡើងថែមទៀត មកធ្វើការអភិវឌ្ឍ ឲ្យ កាន់តែ រីកចម្រើន ឡើង ផង ដែរ ៕





































