កូរ៉េ៖ នៅថ្ងៃទី១១ខែកក្កដានេះនាវាផ្ទុកយន្តហោះដើរដោយថាមពលមរម៉ាណូ USS George Washington របស់កម្លាំងទាហានជើងទឹកអាមេរិកនឹងចូលចត់នៅក្នុងកំពងផែBusan ស្ថិតនៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល៥ថ្ងៃ ហើយចាប់ផ្តើមធ្វើសមយុទ្ធទាហានជើងទឹករួមត្រីភាគី អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។
មេទ័ពអាមេរិកនៅកូរ៉េខាងត្បូងកាលពីថ្ងៃទី៩ខែកក្កដាបានប្រកាស់ថា នាវាផ្ទុកយន្តហោះមានទម្ងន់៩៧ពាន់តោននេះនិងក្រុមនាវាចម្បាំងអមជាច្រើនគ្រឿងនឹងចូលចតនៅកំពងផែបូសាន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ខែកក្កដា។ក្រុមនាវាចម្បាំងរបស់នាវាផ្ទុកយន្តហោះ USS George wwashington (CVN 73)ស្ថិតនៅក្នុងកងពលលេខ៧របស់ទាហានជើងទឹកអាមេរិក ដែលមាននាវឹកប្រមាណ៦០០០នាក់។ នាវានោះឈរជើងនៅទីតាំងYokosuka ប្រទេសជប៉ុន ដោយអាចដឹងយន្តហោះចម្បាំងបានរហូតដល់ទៅ៧០គ្រឿងប្រភេទ F-18 Super Hornet ,ឧទ្ធភាគច័ក្រប្រឆាំងនាវាមុជទឹក Sea Hawk និងយន្តហោះប្រកាស់អាសន្នបន្ទាន់Hawk Eye ជាដើម។
តាមគម្រោង ចាប់ពីថ្ងៃទី១៦ដល់២១ខែកក្កដានាវាCVN-73 នឹងចាប់ផ្តើមធ្វើសមយុទ្ធទាហាន ជើងទឹករួមជាមួយនាវាចម្បាំងកូរ៉េខាងត្បូងនៅតំបន់សមុទ្រភាគខាងត្បូងនិងភាគនិរតីឧប្បទ្វីកូរ៉េ។ ក្រុមអ្នកវិភាគអះអាងថា សកម្មភាពចូលរួមធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង របស់អាមេរិកនាពេលនេះដើម្បីបញ្ចាក់ពីភាពស្មោះត្រងរបស់អាមរិកក្នុងការជួយដល់កូរ៉េខាងត្បងទប់ទល់និងហេតុការផ្សេង និងធ្វើឲ្យប្រទេសជាសម្ព័ន្ធមិត្តមួយនេះមានទំនុកចិត្ត គេចផុតពីការអូសទាញរបស់ចិនឲ្យឃ្លាតឆ្ងាយពីអាមរិកនិងជប៉ុន។
អ្វីដែលអាមេរិកព្រួយបារម្ភនោះគឺកូរ៉េខាងត្បូងរួបរួមជាមួយចិន ប្រឆាំងទៅនិងជប៉ុន ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់អាមរិកហើយអាមេរិកមានសន្ធិសញ្ញាត្រូវការពារជប៉ុន។ គួរបញ្ចាក់ផងដែរថា នៅក្នុងទស្សនកិច្ចទៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតីចិន លោកស៊ី ជីនពីង ហាក់និយាយតិចតួចពីសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ប៉ុន្តែលោកបានផ្តោតសំខាង ទៅលើការឈឺចាប់ ដែលប្រជាជនចិន និងកូរ៉េខាងត្បូងជួបប្រទះ នៅក្នុងអំឡុងត្រួតត្រារបស់កងទ័ពជប៉ុន នៅសម័យសង្គ្រាម។
សុន្ទរកថារិះគន់ជប៉ុនរបស់ប្រមុខដឹកនាំចិន ធ្វើ នៅពីរថ្ងៃក្រោយ រដ្ឋាភិបាលជប៉ុនបានសម្រេចជាប្រវត្តិសាស្ត្រ អនុញ្ញាតឲ្យកងទ័ពជប៉ុនអាចចេញប្រតិបត្តិការនៅក្រៅប្រទេស ដើម្បីជួយសម្ព័ន្ធមិត្តរបស់ជប៉ុន។ នៅចំពោះមុខនិស្សិតកូរ៉េខាងត្បូង លោកប្រធានាធិបតីចិន ស៊ី ជីនពីង ថ្លែងសុន្ទរកថា រំលឹកពីសង្គ្រាមព្រៃផ្សៃរបស់កងទ័ពជប៉ុន នៅក្នុងទឹកដីចិន និងឧបទ្វីបកូរ៉េ។ ក្នុងមួយពាក់កណ្តាលសតវត្សរ៍ ទី២០ ជប៉ុនបានឈ្លានពាន លេបត្របាក់កូរ៉េ និងចូលទៅត្រួត្រា ទឹកដីពាក់កណ្តាលរបស់ប្រទេសចិន។
តាមប្រមុខរដ្ឋចិន នៅសម័យក្តោបក្តាប់អំណាចរបស់ជប៉ុន ប្រជាជនចិន និងប្រជាជនកូរ៉េធ្លាប់បានជួយគាំទ្រ គ្នាទៅវិញ ទៅមក ជាមួយញើស និងឈាម។ នៅក្នុងជំនួបម្សិលមិញនេះទៀត ប្រមុខដឹកនាំប្រទេសទាំងពីរ កូរ៉េខាងត្បូង និងចិន បានប្រកាសចង់ប្រារព្ធរួមគ្នា ថ្ងៃរំលឹកខួបបរាជ័យរបស់ជប៉ុន នៅឆ្នាំក្រោយ ឆ្នាំ ២០១៥។ នៅក្នុងទឹកដីកូរ៉េខាងត្បូង ប្រមុខដឹកនាំចិន ចាប់រំលឹកនិយាយឡើងវិញ ពីការឈ្លានពានរបស់កងទ័ពជប៉ុន បន្ទាប់ពីរដ្ឋាភិបាលជប៉ុនទើបបានសម្រេចផ្លាស់ប្តូរតួនាទីរបស់កងទ័ព ជប៉ុន។
កាលពីថ្ងៃអង្គារ រដ្ឋាភិបាលជប៉ុនបានសើរើ ច្បាប់សន្តិភាពនិយម និងបានបកស្រាយច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីពង្រីកវិសាលភាព អំណាចកងទ័ពជប៉ុន ពីកងទ័ពស្វ័យការពារ ទៅជាកងទ័ពដែលមានសិទ្ធិចូលរួមអន្តរាគម ទៅក្នុងជម្លោះក្នុងតំបន់។ សូមបញ្ជាក់ថា នៅក្រោយបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ សហរដ្ឋអាមេរិក ប្រទេសឈ្នះសង្គ្រាម បានចាប់បង្ខំជប៉ុនឱ្យសរសេររដ្ឋធម្មនុញ្ញ សន្តិភាពនិយម ដែលនៅក្នុងមាត្រទី៩ កងទ័ពជប៉ុន មិនត្រូវលូកដៃក្នុងសង្គ្រាម ជារៀងរហូត។ កងទ័ពជប៉ុនគឺ មានសិទ្ធិត្រឹមតែស្វ័យការពារ ការពារខ្លួន តែប៉ុណ្ណោះ។
នយោបាយកែប្រែតួនាទីកងទ័ពរបស់លោកនាយករដ្ឋមន្ត្រីអាបេមិនបានទទួល ការគាំទ្រជាទូទៅពីប្រជាជនជប៉ុន ដែលជិតពាក់កណ្តាលបានទាមទារឲ្យរដ្ឋាភិបាលបោះបង់ចោលគំនិតធ្វើ សង្គ្រាម។ ប៉ុន្តែ ដើម្បីបញ្ជាក់ភាពចាំបាច់ក្នុងការកែប្រែច្បាប់សន្តិភាពនិយម លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានលើកឡើងពីគ្រោះថ្នាក់គំរាមកំហែងរបស់ចិន ដល់សន្តិសុខរបស់ប្រទេស និងប្រជាជនជប៉ុន។ តាមលោកអាបេ ចិនកំពុងពង្រីកអំណាចយោធា មិនឈប់ឈរ នៅក្នុងតំបន់ និងបានបង្កើនថវិកាយោធា ទ្វេដង ក្នុងមួយឆ្នាំៗ។
តាមអ្នកវិភាគអាមេរិក ចិនមិនបានព្រងើយកន្តើយនឹងរបត់ប្រវត្តិសាស្ត្រនៃកងទ័ពជប៉ុន ដែលចិនចាត់ទុកជាឧបសគ្គរបស់ខ្លួន នៅក្នុងការពង្រីកឥទ្ធិពល អំណាចនៅក្នុងតំបន់។ កន្លងមក ហ្វីលីពីនផ្ទាល់ដែលជាប់ឈ្លោះដណ្តើមដីកោះជាមួយចិន ក៏ធ្លាប់បានស្នើសុំឲ្យកងទ័ពជប៉ុនប្តូរឈ្មោះពីកងទ័ពស្វ័យការពារ មកជាកងទ័ពអាចជួយអន្តរាគមនៅក្នុងជម្លោះក្នុងតំបន់។ កតាទាំងនោះហើយទើបធ្វើឲ្យអាមេរិកចាំបាច់ត្រូវតែធ្វើសមយុទ្ធត្រីភាគី អាមេរិក ជប៉ុន កូរ៉េខាងត្បូងដើម្បីឲ្យយោធាប្រទេសទាំងបីមានទំនាក់ទំនងល្អប្រសើរនិងគ្នា ចៀសវាងការប្រឈមមុខដាក់គ្នា ដោយកូរ៉េខាងត្បូងក៏មានជម្លោះអធិបតេយ្យភាពជាមួយជប៉ុន ដូចជាចិន ហើយពេលនេះចិនកំពុងតែកោះកកាយការឈឺចាប់ដែលជប៉ុនធ្វើទៅលើពលរដ្ឋកូរ៉េខាងត្បូងកាលពីអតីតកាល៕