ព្រះវិហារ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទួត ឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភសេពសន្ទវៈលើក្មេងស្រីអាយុក្រោម១០ឆ្នាំការឃាត់នេះធ្វើឡើងនៅ
វេលាម៉ោងប្រមាណជា ៤.០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ទវៈលើកុមារីអាយុក្រោម ១០ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ដោយជនរងគ្រោះឈ្មោះ ភួត ស្រីនាថ ភេទស្រីអាយុ9ឆ្នាំ រស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុខរបរសិស្ស។ ចំណែកជនសង្ស័យឈ្មោះ មិល ភារៈ ភេទប្រុស អាយុ35ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវជាឪពុកចុង។
លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃ២៨ សីហានេះថា ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្ទួត ដោយសហការជាមួយអាជ្ញាធរចុះធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត រួចបញ្ជូនមកជំនាញអធិការ ដើម្បីចាត់ការបន្តតាមនិតិវិធី។
លោកវរសេនីយ៍ទោ ឱ សេង បានបន្ថែមថាចំពោះជនរងគ្រោះត្រូវបានម្ដាយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារបន្តទៅទៀត៕សួនលីណា





































