រុស្សី ៖ អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីលោកSergei Ivanov កាលពីថ្ងៃទី៩ខែកក្កដាបានប្រកាស់ថា រុស្ស៊ីបានត្រៀមលក្ខណៈសាងសង់បំពងបង្ហូរឧស្មាន់ហ្គាស់ដែលមានឈ្មោះថា Porwer of Siberia មានតម្លៃរហូតដល់ទៅ៧០ពាន់លានដុល្លារសម្រាប់បញ្ចូនឧស្មាន់ទៅកាន់ប្រទេសចិន។ មានប្រសាសទៅកាន់ក្រុមនិសិត្សនិយាយភាសារុស្ស៊ីនៅទីក្រុងប៉េកាំងនៅក្នុងតំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោកIvanov ថា ការសាងសង់បំពងបង្ហូរឧស្មាន់ហ្គាស់Power of Siberia នឹងត្រូវចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខ។
បំពងបង្ហូរឧស្មាន់នោះនឹងផ្គត់ផ្គង់ឧស្មាន់ដល់ចិនតាមកិច្ចព្រមព្រៀងរយៈពេល៣០ឆ្នាំដែលបានចុះហត្ថលេខាកាលពីខែឧសភារវាងក្រុមហ៊ុនGazprom របស់រុស្ស៊ីនិងក្រុមហ៊ុនឧស្មានជាតិចិនCNPC។ ដូចអ្វីដែលបានព្រមព្រៀងរុស្ស៊ីនឹងផ្គត់ផ្គង់ឧស្មានហ្កាស់ឲ្យទៅចិនរហូតដល់ ៣៨ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំក្នុងតម្លៃប្រមាណ៤០០ពាន់លានដុល្លារអាមេរិក។
រុស្ស៊ីមានគម្រោងវិនិយោគ៥៥ពាន់លានដុល្លារសម្រាប់កិច្ចព្រមព្រៀងខាងលើ ហើយចិននឹងត្រូវចំណាយប្រមាណ២២ពាន់លានដុល្លារ សម្រាប់ការសាងសង់បំពងបង្ហូរឧស្មាន់។ ក្រុមហ៊ុន Gazprom របស់រុស្ស៊ីមានគម្រោងតភ្ជាប់បំពងបង្ហូរដំបូងគេបង្អស់នៅខែសីហាឆ្នាំ២០១៤ខាងមុខនេះ។លោកIvanov ចាត់ទុកការចុះកិច្ចព្រមព្រៀងខាងលើជាព្រឹត្តិការប្រវិត្តិសាស្ត្រ ហើយកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរបានឈានលើពីថាមពល ឆ្ពោះទៅរកកិច្ចព្រមព្រៀងជាច្រើនផ្សេងទៀត ដើម្បីនាំមកនៅផលប្រយោជន៍ដល់ប្រជាជនក្នុងប្រទេសទាំងពីរ។ លោកIvanov បន្តទៀតថា «ពេលនេះយើងកំពុងសហការផលិតឧទ្ធម្ភាគច័ក្រធនធ្ងន់សម្រាប់ដឹកចិញ្ជូន។
ក្រៅពីនេះនៅមានគម្រោងចរាចរណ៍ដឹកចិញ្ចូនជាច្រើនផ្សេងទៀតក្នុងនោះមានទាំងគម្រោងសាងសងផ្លូវល្បឿនលឿន ពីប្រទេសចិនឆ្ពោះទៅកាន់ Kazakhstan និងទៅប្រទេសរុស្ស៊ី»។ ជាមួយនិងការបង្កើនវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងនឹងធ្វើឲ្យតម្លៃពាណិជ្ជកម្មកើនឡើងពី១០០ពាន់លានដុល្លារអាមេរិកឡើងដល់២០០ពាន់លានដុល្លារក្នុងឆ្នាំ២០២០៕