អាជ្ញាធរវៀតណាមរឹតបន្តឹងមិនអោយពលរដ្ឋខ្មែរដឹកជញ្ជូនស្ករសឆ្លងដែនបាន

0

កំពត៖ ស្កសររាប់ពាន់តោន ត្រូវបានពលរដ្ឋខ្មែរ ដឹកជញ្ជូន តាមច្រករបៀងមួយកន្លែង ខាងកើតព្រំដែន ច្រកទ្វារអន្តរជាតិ ព្រែកចាក មានចម្ងាយមាណជាង មួយគីឡូកន្លះស្កសររាប់ពាន់តោន ក្នុងមួយថ្ងៃៗដែលពលរដ្ឋខ្មែរ ដឹកជញ្ជូនយកទៅ ដាក់នៅមាត់ព្រែក ត្រៀមដឹកឆ្លងដែន ចូលទៅប្រទេសវៀតណាមនោះ ត្រូវបានរាំងស្ទាក់ពី អាជ្ញាធរវៀតណាមទៅវិញ។

ពលរដ្ឋម្នាក់ ឈ្មោះ ជា ភារ៉ាត់ អាយុ៤១ឆ្នាំជាកម្មក ជញ្ជូនស្កសរ ចុះទូក នៅភូមិថ្កូវឃុំ ឬស្សីស្រុកខាងលិច ស្រុក កំពង់ត្រាចបាននិយាយប្រាប់ អោយដឹងថា ស្កសរនេះ ត្រៀមដឹកចេញ តាមទូក នៅពេលយប់ ព្រោះពេលថ្ងៃ ដឹកចេញមិនបានទេ។កម្មកឈ្មោះ ជាភារ៉ាត់ និយាយប្រាប់ថាការរឹតបន្តឹង របស់ អាជ្ញាធរ វៀតណាមចាប់ស្កសរ ពលរដ្ឋខ្មែរ សុីឈ្នួលដឹក ជញ្ជូន ឆ្លងដែននេះ ទើបតែប៉ុន្មានខែរនេះទេ ខណះពេល វៀតណាម បានជីកធ្វើផ្លូវក្រវ៉ាត់ ព្រំដែន។រីឯកម្មកម្នាក់ទៀត ឈ្មោះ សែត សាយអា យុ១៩ឆាំ រស់នៅភូមិថ្កូវ និយាយថាពល រដ្ឋខ្មែរ នៅតាមព្រំដែន គ្មានមុខរបស់អ្វីក្រៅពីសុីឈ្នួល ដឹកជញ្ជូនឥវ៉ាន់ ឆ្លងដែនទេ។កម្មកវ័យក្មេងរូបនោះ និយាយប្រាប់អោយដឹងទៀតថា ស្កសរដឹកជញ្ជូន ដាមាត់ទឹក នេះ បើដឺកតាមទូក ឆ្លងដល់ត្រើយ ម្ខាងគីដល់ ភូមិសាស្រ្ត ខេត្តគៀងយ៉ាង ស្កសរមួយបាវតម្លៃស្នួល២ពាន់រៀល។ឈ្មោះ សែត សាយ ជាកម្មកបាននិយាយទាំងទឹកមុខ ស្រពាប់ស្រពោនថា ស្ករសនេះ បើដឹកពេលថ្ងៃ នគរបាល វៀតណាមពិត ជាដេញចាប់ហើយ-ប៉ុន្តែសម្រាបចុះទៅពេយប់ ក៍អាចគេដេញចាប់ដែរ។កម្មករូបនេះនិយាយថា ទោះជាមានការហាមឃាត់ យ៉ាងណាក៍ដោយ ក៍ពល រដ្ឋខ្មែរ នៅតែប្រឹងប្រែង ដឹកជញ្ជូនតាម ផ្លូវទឹក នៅពេលយប់។បើយោងតាមការអះអាង ពីមន្ត្រីនគរបាលការពារព្រំ ដែនគោកវិរះលេខ ៦០១បានប្រាប់ អោយដឹងថាពីមុនៗពលរដ្ឋខ្មែរអាចដឹកស្កសរ តាមទូកពេល ថ្ងៃបានខ្លះៗ-តែប៉ុន្មានខែនេះ ខាងវៀតណាម បានដាក់កំលាំង ពិសេស តាមមាត់ទឹក គឺមិនអនុញាត អោយពលរដ្ឋខ្មែរ ជញ្ជូនស្កសរ ចូល បានដូចមុនទៀតទេ-តែចន្លោះ ប្រហោង យប់ខ្លះអាចចូលបានដែរ។មន្ត្រីនគរបាល មកពីវីរះលេខ៦០១បាននិយាយថា ភាពតានតឹង ទើបតែខាងភាគីវៀតណាម បានជីកធ្វើផ្លូវ ក្រវ៉ាត់ព្រំដែននោះទេ ៕