ដោយ:វណ្ណារិទ្ធ
ព្រះវិហារ៖ នៅទៀបភ្លឺថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ប្រើសដ៏កំសត់១ក្បាលដែលរងចាំគ្រូពេទ្យមកជួយសង្គ្រោះនោះត្រូវស្លាប់បាត់បងជីវិតទៅហើយនៅមន្ត្រីបរិដ្ឋានប្រចាំកានៅទីនោះបានឲដឹងថាសត្វប្រើសឈ្មោល១ក្បាលដែលត្រូវរថយន្ដបុកកាលពីថ្ងៃទី ២៥ ខែ សីហា កន្លងទៅថ្មីៗនេះ ត្រូវ
បានយកមករក្សារទុករងចាំគ្រូពេទ្យសត្វមកព្យាបាលតែមក ទល់ពេលនេះអស់រយ:ពេលចំនួន៣យប់៤ថ្ងៃមកហើយទើបបានស្លាប់ ដោយសារមិនអាចផឹកទឹកនិងស៊ីចំណីបាន ។
លោកបានបន្តទៀតថា សត្វប្រើសដ៏កំសត់ស្ទើរនិងផុតពូជទៅហើយនោះបើមានពេទ្យសត្វជំនាញមកសង្គ្រោះទាន់ពេលវេលានោះអាចមានសង្ឃឹមរស់ច្រើន។ តែទោះបីខំស្វះស្វែងទំនាក់ទំនងរកខាងជំនាញពេទ្យសត្វជាច្រើនក្នុងប្រទេសកម្ពុជាយ៉ាងណាក៏មិនបានប្រយោជន៍នោះដែល ។
សូមបញ្ជាក់ផងដែលថាបើអ្នកកាប់ឈើបំផ្លាញជំរកសត្វព្រៃនិងអ្នកបរបាញ់សត្វព្រៃមានច្រើនតែអ្នកថែរក្សានិងសង្គ្រោះមានតិចតួចណាស់ដូចករណីខាងលើនោះជាដើម។ ហើយឃើញ និងភ្នែកស្រាប់ទោះមានការផ្សព្វផ្សាយជូនដំណឹងយ៉ាងណាក៏ដោយក៏មិនឃើញមានគ្រូពេទ្យស័្មគ្រចិត្តឬគ្រូពេទ្យជំនាញចុះមកអើពើរនោះទេ ៕




































