VIDEO ​ស្លាប់​និង​បាត់​ខ្លួន​៦១​នាក់​ដោយ​ការបាក់​ដី​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​

0

ប្រទេសចិន ៖ ​គ្រោះទឹកជំនន់​និង​បាក់​ដី​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​មនុស្ស​ជាង​៦០​នាក់ ស្លាប់​និង​បាត់​ខ្លួន​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន​។​ ​សារព័ត៌មាន​ស៊ីន​ហួ​បាន​ផ្សព្វផ្សាយ​ថា តំបន់​ជាច្រើន​នៅ​ខេត្ត​យូ​ណាន​រង​ផលប៉ះពាល​ខ្លាំងជាងគេ​បំផុត​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​តាំងពីរ​ចុងខែ​មិថុនា​រហូតមកទល​ពេលនេះ​។

ភ្លៀង​ខ្លាំង​មិន​ដាច់​គ្រាប់ បង្ករ​ឲ្យ​មាន​គ្រោះទឹកជំនន់​និង​បាក់​ដី​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​បាត់​ខ្លួន​ជាង​៦០​នាក់​ក្នុង​រយៈពេល​១០​ថ្ងៃ​គិត​ចាប់តាំងពី​ថ្ងៃទី​៣០​ខែមិថុនា​ដល់​ថ្ងៃទី​៩​ខែកក្កដា​។​ ​មកទលពេលនេះ​នៅមាន​មនុស្ស​១៧​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​ក្រោយ​ការបាក់​ដី​កាលពី​ថ្ងៃទី​៩​ខែកក្កដា ស្ថិតនៅ​ក្នុងស្រុក Fugong ជាប់​ព្រំដែន​ប្រទេស​មី​យ៉ាន​ម៉ា​។ ក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ​ក៏មាន​ការបាក់​ដី​គ​ប​ផ្ទះ​ជាច្រើន​ស្ថិតនៅ​ក្នុងស្រុក​ដា​លី​ខេត្ត​យូ​ណាន សម្លាប់​មនុស្ស​៦​នាក់ និង​៨​នាក់​ទៀត​បាត់​ខ្លួន​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បា​នប​ញ្ចូ​ន​ក្រុម​រុករក​ជួយសង្គ្រោះ​ទៅកាន់​ខេត្ត​យូ​ណាន​ហើយ ជួយ​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​។ ពលរដ្ឋ​ដែល​រង​ផលប៉ះពាល​នៅ​ខេត្ត​យូ​ណាន​កើនឡើង​ជាង​៤០​ពាន់​នាក់ ក្នុង​រយៈពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​។ ​កន្លងមក​ថ្មីៗ​នៅក្នុង​ប្រទេស​ជប៉ុន​ក៏​រង​ការវាយប្រហារ​ដោយ​ព្យុះ​ស​ង្ឈ​រា Neoguri នៅ​ចុង​ភាគខាងត្បូង​ប្រទេស ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ប្រកាស់អាសន្ន កម្រិត​ខ្ពស់បំផុត ពិសេស​គឺ​ពលរដ្ឋ​នៅលើ​កោះ​អូ​គី​ណា​វ៉ា​។

កម្លាំង​ទាំង​ហាន​អាមេរិក​ដែល​ឈរជើង​នៅ​ទីនោះ​ក៏បាន​ជម្លៀស​យន្ត​ចម្បាំង​របស់ខ្លួន​ទៅកាន់​ក​ន្លែ​ន​សុវត្ថិភាព​ខ្លា​ចរង​ការខូចខាត​ដោយ​ខ្យល់ព្យុះ​ខាងលើ​៕