​កងទ័ព​អ៊ុយ​ក្រែ​ន​ត្រៀម​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង​ដូ​ណេ​ត​ស្ក៍​ក្រោយ​ការឡោមព័ទ្ធ​

0

កងទ័ព​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​៩ កក្កដា បាន​គំរាម​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្ស៊ី​នៅ​ក្រុង​ដូ​ណេ​ត​ស្ក៍ នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ថា កងទ័ព​ត្រៀម​ធ្វើការ​វាយលុក​ដណ្តើមយក​ទីក្រុង​នោះ ដែល​ពួក​បះបោរ​អះអាងថា បានទទួល​កម្លាំង​បន្ថែម​ជា​អ្នកស្ម័គ្រចិត្ត​កាន់តែច្រើន​ឡើង​។​ ​កាលពី​ថ្ងៃទី​៥ កក្កដា កន្លងមក កងទ័ព​អ៊ុយ​ក្រែ​ន​បាន​បណ្តេញ​ពួក​ឧទ្ទាម​ឱ្យចេញ​ពី​ទីក្រុង​ស្លា​វី​យ៉ាន​ស្ក៍ ។ ពួក​សកម្មប្រយុទ្ធ​នៃ​ទីក្រុង​នេះ​បាននាំគ្នា​ដកខ្លួន​ថយ​ទៅកាន់ ទីក្រុង​ដូ​ណេ​ត​ស្ក៍ ជាទី​ក្រុង​ធំ​មួយ​មាន​ប្រជាជន​១​លាន​នាក់ ។ ពួក​បះបោរ​ក៏​កាន់កាប់​ផងដែរ​នូវ​អគារ​យុទ្ធសាស្ត្រ​ជាច្រើន​នៅ ទីក្រុង​លូ​ហ្គា​នស៍ ជាទី​ក្រុង​ធំ​មួយទៀត​ស្ថិតនៅ​ជិត​ព្រំដែន​រុស្ស៊ី ។​

​មេបញ្ជាការ​របស់​កង​កម្លាំង​បំបែក​ខ្លួន​និយម​នៅ ទីក្រុង​ដូ​ណេ​ត​ស្ក៍ ត្រូវបាន​ប្រគល់​ដល់​លោក​អុ​ី​ហ្គ័​រ​ស្ត្រែ​ល​កូវ ជា​នាយទាហាន​រុស្ស៊ី​ម្នាក់​ដែល​រហូតមកដល់​ចុង​សប្តាហ៍​កន្លងមកនេះ ជា​អ្នកដឹកនាំ​បណ្តា​កងឯកភាព​របស់​ពួក​ឧទ្ទាម​នៅ​ទីក្រុង​ស្លា​វី​យ៉ាន​ស្ក៍ ។​ដើម្បី​កុំឱ្យ​ប្រជាជន​ស៊ីវិល​រងគ្រោះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ប៉េ​ត្រូ​ប៉ូ​រូ​៉​ឆេន​កូ បាន​បដិសេធ​មិន​ចេញ​បញ្ជា​ឱ្យធ្វើ​ការវាយប្រហារ​តាម​អាកាស ឬ​បាញ់កាំភ្លើង​ធំ​លើ​ទីក្រុង​ដូ​ណេ​ត​ស្ក៍ ដែល​ក៏​ជាទី​ក្រុង​ឧស្សាហកម្ម​សំខាន់​មួយ ។

ក៏​បុ​៉​ន្តែ​រដ្ឋាភិបាល​លោក​អះអាងថា មាន​ផែនការ​មួយ​ដើម្បី​ដណ្តើម​កាន់កាប់​ទីក្រុង​ដូ​ណេ​ត​ស្ក៍ និង​ទីក្រុង​លូ​ហ្គា​ន​ស្ក៍ ។​ ​កាលពី​ថ្ងៃទី​៩ កក្កដា អ្នកនាំពាក្យ​កងទ័ព​អ៊ុយ​ក្រែ​ន លោក​អាន​ឌ្រី​យ​លី​ស​សេន​កូវ ក៏​និយាយ​បែប​នោះដែរ ។​យោងតាម​ពួក​ឧទ្ទាម​នៅ​ក្រុង​ដូ​ណេ​ត​ស្ក៍​ថា អ្នកស្ម័គ្រចិត្ត​៣០០​នាក់​បាន​ចូលខ្លួន​ចាប់តាំងពី​ថ្ងៃទី​៨ កក្កដា មក​ដើម្បី​ចូលរួម​ការពារ​ទីក្រុង រួច​បណ្តា​កម្លាំង​បន្ថែម​បន្ត​មកដល់ ។ ពួក​បំបែក​ខ្លួន​និយម​បាន​ផ្តាច់​ស្ពាន ហើយ​ធ្វើ​របាំង​រារាំង​ផ្លូវ ព្រមទាំង​ជីក​ជង្ហុក​នានា​នៅតាម​បណ្តា​សង្កាត់​នៃ​ទីក្រុង ។​ ​

ចំពោះ​ការអះអាង​កាលពីពេល​មុននេះ​របស់​បណ្តា​មេ ដឹកនាំ​អ៊ុយ​ក្រែ​ន​ថា នឹង​ដណ្តើមយក​តំបន់​គ្រី​មេ​វិញ​ក្រោយ​កម្ទេច​ពួក​បះបោរ​ស្និទ្ធ​រុស្ស៊ី​នៅ ភាគ​ខាងកើត​ប្រទេស រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ថ្លែង​កាលពី​ថ្ងៃទី​៩ កក្កដា ថា រុស្ស៊ី​នឹង​ឆ្លើយតប​វិញ​ដោយ​សមស្រប​បំផុត​ចំពោះ​រាល់​ការឈ្លានពាន ប្រឆាំង​រុស្ស៊ី ។​ ​download (2)

ក្រោយ​ជួប​ជាមួយ​សម​ភាគី​អុ​ី​តា​លី លោក FEDERICH MOGHERINI លោក​ឡាវ​រ៉ូ​វ ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា នោះ​ជាការ​ឈ្លានពាន​ប្រឆាំង​ដែនដី​រុស្ស៊ី ដែល​រួមមាន​ទាំង​តំបន់​គ្រី​មេ និង​ទីក្រុង​សេ​បា​ស្តូ​ប៉ូវ​ផង ។ លោក​ឡាវ​រ៉ូ​វ គូសបញ្ជាក់ថា លទ្ធិ​ស្តីពី​សន្តិសុខ​ជាតិ​រុស្ស៊ី ច្បាស់​បំផុត​អំពី​វិធី​ដែល​រុស្ស៊ី​នឹង​បញ្ចេញ​ប្រតិកម្ម​ចំពោះ​រាល់​ការ បុ​៉​ន​ប៉ង​សំដៅ​ធ្វើឱ្យប៉ះពាល់​ដល់​បូរណភាព​ដែនដី​ខ្លួន ។ ទោះបីយ៉ាងណា លោក​ពន្យល់ថា រុស្ស៊ី​ត្រៀម​ពិភាក្សា​ពី បញ្ហា​វិនិយោគ​បរទេស​ជាមួយ​គ្រប់​មនុស្ស​ដែល​ចាប់អារម្មណ៍​ចំពោះ​គ្រី​មេ ៕