ខ្នងផ្ទះ​ទី​១៣០​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន​ សែន​ ត្រូវ​បាន​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ពិការ​

0

ខេត្តកំពង់ធំ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​អមដំណើរ​លោក​ជំទាវ​លឹម​ ផល្លា​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់​ បាបានទៅប្រគល់ លោក​អនុ​សេនីយ៍​ទោ​ហុក​ យ៉េន រស់នៅ​ភូមិ​សែន​សិរីមង្គល​ ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​ ។

ពិធីប្រគល់នេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោសោមស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅ​ល្ងាច​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០១៩​ ដែលជាខ្នងផ្ទះលើកទី១៣០ សម្រាប់អតីតយុទ្ធជន ខេត្តកំពង់ធំ និងជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានប្រគល់ជូន អតីតយុទ្ធជន លោកអនុសេនីយ៍ទោហុក យ៉េន​ អាយុ​៦៧​ ឆ្នំា​ ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៨១​ អង្គភាព​វរសេនាតូចលេខ​៥៥​ ចាស់​ នៃ​យោធា​ខេត្ត​កំពង់​ធំ​ ហើយ​បាន​ត្រូវ​របួស​ពិកា​រ​ដៃ​ និង​ពោះ​ក្នុង​សមរភូមិ​ផ្លូវ​ជាតិ​លេខ​១២​ (៦២)​ តំបន់​អូពោ​ ជាប់​ព្រំ​ប្រទល់​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ នៅឆ្នាំ​១៩៩៧។

លោក​ហុក​យ៉េន​ និងភរិយា​មាន​កូន​ចំនួន​២នាក់​នៅ​ក្នុង​បន្ទុក​ បានទទួល
ផ្ទះ​ថ្មី​ដែល​មានទំហំ៤ម៉ែត្រx៦ម៉ែត្រ សាងសង់​ពីឈើ​ខ្ពស់​ផុត​ពី​ដី​ រនាប​និង​ជញ្ជាំង​ក្តារ​ ដំបូល​ប្រក់​ស័ង្កសី​ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​៧,៦៥០,០០០​ ៛​ ។
ក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នេះ​ ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​បណ្ឌិត​ហ៊ុន​ ម៉ាណែត​ អគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ លោក​ជំទាវ​លឹម​ផល្លា​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់​ធំ​ និង​ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ និង​ស្រុក​ សន្ទុក​ រួម​ជាមួយ​បបប្អូនអាជីវករ​ នៅ​ក្នុង​ភូមិ​ បាន​ឧបត្ថម្ភ​ជូន​គាត់​រួម​មាន​អង្ករ​ចំនួន​៥០គីឡូ​ក្រាម​ មីយើងចំនួន​៣កេស​ ទឹក​ត្រី​ទឹក​សុីអុីវ​ចំនូន​២យួរ​ មុង​ ក្រម៉ា​ ភួយ​ សារុង​ និង​ថវិកា​ចំនួន​១,០០០,០០០​ រៀល​ ។

ដោយ ប៊ុន រដ្ឋា