សៀមរាប ៖ ទីតាំង ណេត បង្កប់ល្បែងសុីសង ចំនួនពីកន្លែង យីហោ( រាជបូ៍រNet24 )ដែលគេស្គាល់ថាម្ចាស់គឺលោកត្រា។
ដោយទីតាំងទី១-នៅជិតប៉ុស្តិ៍នគរបាលស្លរក្រាម តាមបណ្ដោយផ្លូវពន្លឺព្រះច័ន្ទ ក្នុងសង្កាត់ស្លក្រាម ។
ទីតាំងទី២-តាមផ្លូវវត្តបូរ ឋិតនៅសង្កាត់សាលាកំរើក កំពុងបើកដំណើរការទទួលក្រុមអ្នកញៀនល្បែងបានយ៉ាងរលួន ដោយមិនរំខានដល់ អាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាបឡើយ បើទោះជាមានបទបញ្ជា របស់លោកនួន ពុធ្ធារ៉ា អភិបាល នៃគណៈអភិបាល ក្រុងយ៉ាងណាក៏ដោយ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងណេតបង្កប់ល្បែងសុីសងមានមនុស្សចូល លេដូចកាស់សុីណូអញ្ចឹងគឺបញ្ជូលលុយចាប់ពី៥ដុល្លារហូតដល់១០០០ដុល្លា ហើយការវេលុយតាមរយះវីងវេលុយ។
ប្រភពដដែលបានបន្ដថាក្រុមអ្នកញៀនល្បែងចេញចូល បង្កភាពអសន្តិសុខ ក្នុងមូលដ្ឋានតែមិនឃើញអាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាបឡើយ ហាក់ធ្វើមិនឃើញ។
ប្រជាពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ច ត្រូវថ្នាំសណ្ដំរបស់ម្ចាស់ទីតាំងណេតនេះ(លោកត្រា) ហើយមើលទៅទើបមិនបង្ក្រាប។
មហាជនរងចាំមើលថា តើអាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាប ហ៊ានបង្ក្រាបទីតាំងណេត បង្កប់ល្បែងមួយនេះដែរទេ ?
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយ។
នាពេលថ្មីៗនេះទៀតឯកឧត្តម ទៀ សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាលក្រុងនិងលោកស្នងការនគរបាលខេត្តសៀមរាប ត្រូវតែទប់ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ចំណុចជូនប្រជាពលរដ្ឋ៕ 




































