កណ្តាល៖ យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់ភ្លាមខណជិះម៉ូតូរអិលដួលត្រូវរថយន្តមកពីក្រោយកិនចំក្បាលណ្តាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏គួឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីរសៀលថ្ងៃទី៣១ខែសីហាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ២៨និង២៩ភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល។
សពបុរសខាងលើមានឈ្មោះ ធឿន វ៉ាត អាយុ៣៦ឆ្នាំមុខរបរកម្មករឡត៍ឥដ្ឋមានស្រុកកំណើតនៅភូមិល្វាស
ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រភពនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងសេ១២៥សេរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BS-5349ធ្វើដំណើរចេញពីផ្ទះក្នុងទិសដៅពីលិចទៅកើតគោលបំណងទៅទិញសម្ភារះនៅផ្សារគគីខណះពេលជិះម៉ូតូពាក់កណ្តាលផ្លូវក៏បានដួលម៉ូតូស្របពេលនោះក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅកិនចំក្បាលបុរសខាងលើនេះស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុហើយអ្នកបើកបររថយន្តបានព្យាយាមបើករត់យន្តគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកសហការណ៏ជាមួយនគរបាលចរាចរណ៏ស្រុកកៀនស្វាយបានចុះមកវាស់វែងនិងជួយសម្រួលចរាចរណ៏នៅកន្លែងកើតហេតុនិងបានប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វបុណ្យតាមប្រពៃណី៕




































