រថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពមរតកតេជោស្រអែមឆ្លងចរន្តឆេះកណ្តាលផ្លូវសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺដែលរួមដំណើរជាមួយ

0

ខេត្តព្រះវិហារ រថយន្តសង្គ្រោះបន្ទាន់១គ្រឿងរបស់មណ្ឌលសុខភពមរតកតេជោស្រអែមត្រូវបានក្លាយជាចំណីអគ្គីភ័យនៅសល់តែគ្រោងឆ្អឹងខណះរថយន្តខាងលើនេះកំពុងដឹកអ្នកជំងឺ
ពីមណ្ឌលសុខខាងលើបំណងយកទៅព្យាបាលនៅឯមន្ទីរពេទ្យខេត្តសៀមរាប
ហេតុការណ៏គួរអោយភ្ញាកផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២.នឹង៤៥នាទីថ្ងៃទី៣០សីហាឆ្នាំ២០១៩នេះតាមបណ្តោយផ្លូវជាតិលេខ៦៤ស្ថិតក្នុងភូមិសាស្ត្រភូមិគូលែនខាងត្បូងឃុំគូលែនត្បូងស្រុកគូលែនខេត្តព្រះវិហារ។
បើតាមកាបញ្ជាក់ពីលោកវរះសេនីយ៏ឯក
លី សុីវឡេងអធិកាស្រុកគូលែនបានអោយដឹងថាហេតុដែលបង្កអោយមានអគ្គីភ័យឆេះរថយន្តសង្គ្រោះខាងលើនេះគឺបណ្តាលមកពីឆ្លងចរន្តខ្សែរភ្លើងទើបបណ្តាលអោយមានអគ្គីភ័យឆាបឆេះរថយន្តនេះកើតឡើងយ៉ាងដូច្នោះនោះ។
លោកអធិការូបនេះបានបញ្ជាក់ទៀតថា
ចំពោះអ្នកជំងឺដែលមានឈ្មោះផាត់ ថុល
ភេទប្រុសអាយុ៣២ឆ្នាំជាទាហ៊ានបំរើកាក្នុងអង្គភាពកងពលតូចអន្តរាគមន៏លេខ៩១១រួមនឹងតៃកុងរថយន្តដែលមានឈ្មោះអោន សុផុនភេទប្រុសអាយុ៤៦ឆ្នាំជាអ្នកបើកបររថយន្តខាងលើសំណាងល្អបានគេចរួចពីគ្រោះថ្នាក់នេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតនោះ។
ក្នុងហេតុការណ៏នេះបើតាមកាបញ្ជាក់ពីលោកអធិកាស្រុកគូលែនបានអោយដឹងថាគឺបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិកាស្រុកគូលែនចំនួន២គ្រឿងផងដែរលុះដល់ម៉ោង២.២០នាទីទើបកំលាំងពន្លត់អគ្គីភ័យពន្លតរលត់បានទាំងស្រុង។
ចំពោះសម្ភារះដែលខូចខាតមានក្នុងរថយន្តខាងលើលោកបានបញ្ជាកថារួមមានឯកសាបណ្ណ័បើកបរអត្តសញ្ញាណបណ្ណ័របស់ជនរងគ្រោះដោយលែករថយន្តខាងលើត្រូវបានឆេះខូចខាតទាំងស្រុងនៅសល់តែគ្រោងដែកតែប៉ុណ្ណោះ។
ក្រោយកើតហេតុត្រូវបានរថយន្តមណ្ឌលសុខភាពគូលែនដឹកអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារផងដែរ៕ដោយសួនក្រែង