ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃតី៩ខែកក្កដាពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ១៨០លាននាក់បានឈប់សម្រាកមួយថ្ងៃដើម្បីទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលខ្លួនពេញចិត្ត នៅក្នុងបណ្ឌុលបោះឆ្នោតទាំង៤៧០ពាន់កន្លែងនៅទូទាំងប្រទេស។ នៅក្នុងលទ្ធផងស្ទាប់ស្ទងមតិនៅរសៀលថ្ងៃទី៩ខែកក្កដាក្រោយការបោះឆ្នោតភ្លាមៗ អភិបាលក្រុង Jakarta លោកJoko Widodo នាំមុខគូរប្រជេង គឺលោកPrabowo Subianto ។លទ្ធផលស្ទាប់ស្ទងមតិធ្វើងដោយ មជ្ឈបណ្ឌុលស្រាវជ្រាវអន្តរជាតិ និងយុទ្ធសាស្ត្រ (CSIS)បង្ហាញឲ្យឃើញថា លោកWidodo នាំមុខដោយមានសម្លែងគាំទ្ររហូតដល់ទៅជាង៥១ភាគរយចំណែកលោក Subianto តាមប្រគៀកប្រគិតដោយមានសម្លែងគាំទ្រជាង៤២ភាគរយ។
ដោយឡែកលទ្ធផលស្ទាប់ស្ទងមតិរបស់អង្គការស្រាវជ្រាវនិងប្រឹក្សា Saiful Muljani ក៏បានប្រកាស់ថាលោកWidodo មានសម្លែងគាំទ្ររហូតដល់ទៅ៧០ភាគរយ។ ចំណែកការស្រាវជ្រាវរបស់បណ្តាញឯករាជ្យ Kompas លោកWidodo ទទួលបានសម្លែងគាំទ្រ៥៤ភាគរយ ច្រើនជាងលោកPrabowoដល់ទៅ៨ភាគរយ។ ទាំងនោះហើយទើបលោកស្រីMegawati sukarnoputri ប្រធានគណបក្ស តស៊ូដើម្បីប្រជាធិបតេយ្យនៅឥណ្ឌូនេស៊ី(PDI-P)ដែលមានលោក Widodo ជាបេក្ខភាពទទួលជ័យជំនេះ។ ក្នុងពេលនោះដែរគណបក្សរបស់លោក Prabowo Subianto ក៏ប្រកាស់ទទួលជ័យជំនៈក្នុងការបោះឆ្នោតនោះ។
លោកPrabowo បញ្ចាក់ថា តាមលទ្ធផលស្រាវជ្រាវឃើញថាពលរដ្ឋឥណ្ឌូនេស៊ីមានទំនុកចិត្តទៅលើគណបក្សរបស់លោក។ បើទោះបីមានការប្រកាសពីគណបក្សទាំងពីរ នៅជ័យជំនៈរៀងៗខ្លួន តែមិនទានជាផ្លូវការនៅឡើយហើយលទ្ធផលបោះឆ្នោតពិតប្រាកដនិងត្រូវប្រកាស់នៅថ្ងៃទី២០ខែកក្កដា។ ពលរដ្ឋឥណ្ឌនេស៊ីសង្ឃឹមថាបើទោះបីបេក្ខភាពណាមួយទទួលជ័យជំនៈក៏ដោយ គឺត្រូវតែធ្វើឲ្យប្រទេសជាតិមានភាពរីកចំរើនទាំងនោះគឺជាការចងបានរបស់ពលរដ្ឋ៕