ពិធីបំពាក់ប័ណ្ណសម្គាល់ប្រគល់ វិទ្យុទាក់ទងប្រជាការពារ ដើសុវត្ថិភាពដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ

0

កំពង់ធំ ; ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញ បំពាក់ប័ណ្ណសំគាល់ និងប្រគល់វិទ្យុទាក់ទង ១៣គ្រឿង ជូនប្រជាការពារ ៦៥នាក់ភូមិកំញ៉ាត​ ឃុំ​ទ្រៀល​ ស្រុក​តាំង​គោក​ ខេត្ត​កំពង់ធំ​ ។

ពិធីបំពាក់ប័ណ្ណសំគាល់ជូនប្រជាការពារ គឺក្នុងគោលបំណង បំពេញសិទ្ធិជូនប្រជាការពារ ក្នុងការអនុវត្តច្បាប់ និងតួនាទី ចូលរួមគោរពគោល នយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ដោយមានការអញ្ជើញចូលរួម ព្រះ​គ្រូ​ចែម​ មុន្នី​ចិន្តា​ ចៅ​អធិការ​វត្ត​ពោធិ​ និង សហការី រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ភូមិ​ ឃុំ​ និង​មន្ត្រី​នគរបាល​ស្រុក​ ឃុំ​បានធ្វើឡើង នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​ទី​០៣​ខែ​កញ្ញា​ ឆ្នាំ​២០១៩​។

ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ បាន​ផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ​អំពី​​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩ចំណុច​ និង​តួនាទី​ភារកិច្ច​របស់​ប្រជាការពារ​ រួចមកក៏
បានបានសំណូមពរ ឲ្យបងប្អូនប្រជាការពារ និង​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​ ៖
១/​ យើង​ទាំង​អស់​គ្នា​ត្រូវ​រួម​គ្នា​ ថែរក្សា​ឲ្យ​បាន​នូវ​សន្តិភាព​ ដែល​យេីង​កំពុង​មាន​នេះ​ឲ្យ​បាន​ ព្រោះ​សន្តិភាព​នេះ​យើង​រក​បាន​ដោយ​លំបាក​ណាស់​ ។
មិនត្រូវជឿលេីការឃោសនាញុះញង់​របស់ជនអគតិមួយចំនួន​ ដែល​ជា​អំពើ​ខុស​ច្បាប់​ ហើយ​នាំឲ្យ​យេីង​មាន​ទោស​ដល់​ខ្លួន​ ។
២/​អប់រំ​កូន​ចៅ​ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ គ្រឿងញៀន​គឺ​ឃាតក​រសម្លាប់អ្នក​ និងគ្រួសារអ្នក​ និង​សង្គម​ជាតិ​ ។ អ្នក​ចែកចាយ​គ្រឿងញៀន​ គឺ​ជា​ឧក្រិដ្ឋជន​ ។
៣/​ ត្រូវ​គោរព​ច្បាប់​ចរាចរផ្លូវគោគ​ ពេល​ធ្វើ​ដំណើរ​ ដោយ​ទោចក្រយាន​យន្ត​ នៅ​តាម​ដងផ្លូវ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ ដេីម្បី​ការ​ពារ​អាយុ​ជីវិត​យើង​ ទាំង​អស់​គ្នា​។

ឯកឧត្ដមឧត្ដមសេនីយ៍ទោសោម ស៊ុន និង លោក ហេង កាមុិច​ នាយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ និងសហការី ប្រជាការពារ ដាំ​ដើម​ឈើ​ប្រណិត​​ បេង​ ក្រញូង​ ធ្នង់​ និង​ដេីម​ឈើ​ហូប​ផ្លែ​ ចំនួន​ ជាង១០០ ដេីម នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ​វង្ស​ហត្ថី​ហៅ​វត្ត​ពោធិ​ ដេីម្បី​ទុក​ជាម្លប់​បរិស្ថាន​ ជូន​ដល់​ពុទ្ធ​បរិស័ទ​ចំណុះ​ជេីង​វត្ត​ផង​ដែរ​ ។ ដោយ ប៊ុន រដ្ឋា