ស្វាយរៀង ៖ មន្ត្រីអគ្គិសនីស្វាយរៀងម្នាក់បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយសារជិះម៉ូតូបុកដើមប្រងខ្យល់។
ហេតុការនៃគ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង៥០ នាទី យប់ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩ ។
សមត្ថកិច្ចបានឱ្យដឹងថា មានករណីអ្នកបើកបរម៉ូតូបុកដើមប្រេងខ្យល់ស្លាប់ដោយខ្លួនឯងនៅ លើផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។
ប្រភពដដែលបានឱ្យដឹងទៀតថាម៉ូតូជនរងគ្រោះម៉ាកYamaha Filano ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 1GK -1387 បើកបរដោយឈ្មោះ ឈូក ចិត្រា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិក អគ្គិសនី រស់នៅភូមិ ឫស្សីព្រៃ ឃុំ ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច អ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ ម៉ូតូខូចខាតធ្ងន់។
បច្ចុប្បន្នម៉ូតូ និង សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
មូលហេតុ ដោយសារផ្លូវកោង អ្នកបើកបរប្រើប្រាស់ល្បឿនលឿន ។




































