ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទីយប់ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់មានឈ្មោះ ឡាច សុភ័ស្ស ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារៈដកហូត ៖គ្មាន ។
សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ប៉ុស្កិ៍រដ្ឋបាលគោកឃ្លាង បានទទួលព័ត៌មានថានៅចំណុចកើតហេតុខាងលើ មានជនសង្ស័យម្នាក់ កំពុងអុកឡុកក្នុងភូមិ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងចុះដល់ចំណុចកើតហេតុនាំខ្លួនជនសង្ស័យធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




































