កំពង់ធំ៖ កាលពីយប់ទៀបភ្លឺថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្ទះជនរងគ្រោះភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ
មានករណីកូនប្រសារកាប់ម្ដាយក្មេកបណ្ដាលឲ្យស្លាប់ កាប់នឹងពូថៅ។សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ដួល ឃាង អាយុ ៥១ឆ្នាំ ត្រូវកូនប្រសារកាប់ស្លាប់ ថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០២,៣០នាទីរំលងអាធ្រាត នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
ជនជាឃាតករ ឈ្មោះ ម៉ុល វុទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃំុបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
ព័ត៌មាននៅយប់កេីតហេតុជនរងគ្រោះកំពង់ដេកលក់ត្រូវបានជនល្មេីសឡេីងហែកជញ្ជាំងផ្ទះ(ជញ្ជាំងធ្វើពីរនាបឬស្សី)ចូលទៅកាប់ជនរងគ្រោះជាច្រេីនពូថៅ (ចំក្បាល ខ្នង ដៃ)បណ្តាលអោយស្លាប់នៅក្នុងផ្ទះ(ឃាតករ ត្រូវជាកូនប្រសារបស់ជនរងគ្រោះ)។
មូលហេតុ: កូនប្រសារ បានឈ្លោះទាស់ទែងជាមួយប្រពន្ធ ជាងមួយខែកន្លងមក ហេីយ ប្រពន្ទបានទៅធ្វេីការនៅប្រទេសថៃ ជនល្មេីសខឹងនិងម្តាយក្មេក មិនជួយសំរុះសំរួលប្តីប្រពន្ធ និងហេតុអីបានអោយកូនទៅធ្វេីការនៅប្រទេសថៃ? ដោយមានគំនុំទើបកូនប្រសារសម្រេចចិត្តកាប់ម្ដាយក្មេកបែបនេះ។
បច្ចុប្បន្នឃាតករ ដែលជាកូនប្រសារត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




































