ក្នុងរយះពេល១ថ្ងៃកម្លាំងនគរបាលខេត្តស្វាយរៀងចុះត្រួតពិនិត្យរថយន្តដឹកកម្មករបានចំនួន២១៩គ្រឿងក្នុងចំណោម៥១៨គ្រឿងស្នើរនិង២០គោលដៅ!

0

ស្វាយរៀង៖ដើម្បីចូលរួមយុទ្ធនាការរឹតបណ្តឹងច្បាប់ចរាចរណ៍ស្នងការនគរបាលខេត្តស្វាយរៀងបានបញ្ចេញកម្លាំងទៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅវេលាម៉ោង៥,០០ ដល់​៧,៣០នាទីព្រឹកថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩​នេះបានចុះត្រួតពិនិត្យបច្ចេកទេសរថយន្តដឹកកម្មករប្រមាណជាង២០០គ្រឿង។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាកម្លាំងនេចរាចរណ៍​ក្រុង.ស្រុកទាំង​ ៨ សហការជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាល​ បានត្រួតពិនិត្យ​លក្ខណ:​បច្ចេកទេស​រថយន្តដឹកកម្មករ​ និងការអនុវត្តកិច្ចសន្យាដាក់កៅអីអង្គុយសំរាប់កម្មករ​បានចំនួនគោលដៅ​ ២០ គោលដៅនិងពិនិត្យរថយន្តដឹកកម្មករសរុប​ ២១៩ /៥១៨​ គ្រឿងក្នុងនោះមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់​ ២១៩ គ្រឿង​  អ្នកបេីកបរមានបណ្ណបេីកបរត្រឹមត្រូវ​ គ្រប់គ្រាន់​ ២១៧ នាក់(​ ប្រភេទប័ណ្ណខុសយាន​យន្ត​ និងប្រឡងយកប័ណ្ណហេីយតែមិនទាន់បាន​ ២​ នាក់​ ធ្វេីការអប់រំ​។រថយន្តមិនទាន់ដាក់កៅអី​ ១​ ​គ្រឿង(ធ្វេីការអប់រំ)ផងដែរ។

សូមបញ្ជាក់ថាលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់ចេញបទបញ្ជាដល់អធិការក្រុង ស្រុក កម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាលទាំងអស់ ត្រូវចុះផ្សព្វផ្សាយណែនាំដល់ម្ចាស់រថយន្ត និងអ្នកបើកបររថយន្តដឹកកម្មករទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីកាត់បន្ថយគ្រោះចរាចរណ៍ដែលកើតឡើងជាយថាហេតុដែលរយះកាលកន្លងមកមានរថយន្តដឹកកម្មករបានជួបគ្រោះថ្នាក់ចរាចរណ៍មានអ្នកស្លាប់និងរបួសធ្ងន់ស្រាលជាច្រើននាក់នៅក្នុងខេត្តស្វាយរៀងផងដែរ៕ដោយ៖ជា រដ្ឋា