កុំថាឡើយផ្លូវគោកផ្លូវទឹកក៍បុកដែ.កាណូត២គ្រឿងបុកគ្នាបាតមនុស្សម្នាក់និងកាណូត១គ្រឿង

0

កំពង់ធំ= កាណូតបុកនិងកាណូត បណ្ដាលឲ្យបុរសម្នាក់បាត់ខ្លួននិងកាណូត01គ្រឿងបានបាត់មិនទាន់រកឃើញនៅឡើយ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង7និង15នាទីនៅថ្ងៃទី05 ខែកញ្ញា ឆ្នាំ2019  នៅតាមដងស្ទឹងសែន ត្រង់ចំណុចអូរអេង ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ សែម ឆុំ ភេទប្រុសអាយុ59ឆ្នាំ ស្នាក់នៅភូមិកំពង់គោរក្រោម ឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានបើកកាណូតពីលើទៅក្រោម ក្រោយពេលបុកមនុស្សនិងកាណូតលេចបាត់ក្នុងទឹក ( សមត្ថកិច្ចកំពុងស្រាវជ្រាវ)។

ចំណែកភាគឺម្ខាងទៀត អ្នកបើកបរកាណូតឈ្មោះ ទេស ហ៊ ភេទប្រុស អាយុ47ឆ្នាំ ស្នាក់នៅ  ភូមិពានពន្លា ឃុំពោធ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបើកកាណូតទិសដៅពីក្រោម ឡើងលើ( ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ) ។

មូលហេតុ តាមការសន្និដ្ឋានជាបឋម គឺបង្កមកពីអ្នកបើកបរកាណូតឈ្មោះទេស ហ៊ បើកបរច្រូតកែងចូលផ្លូវទឹករបស់គេខ្វះការប្រុងប្រយត្ន័ ។ ករណីនេះសមត្ថកិច្ចជំនាញបានចុះទៅដល់ទីកន្លែងកើត ចងក្រងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវ ស្វែងរកជនរងគ្រោះ៕