សំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចសុច្ឆន្ទៈនៅកម្ពុជា រយៈពេល ៤ថ្ងៃ

0

ព្រះសីហនុ)៖ ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះនាវាទាំងពីរ បានចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រតិភូកងទព័ជើងទឹកកម្ពុជា លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានដឹកនាំនាយនាវីមូលដ្ឋានសមុទ្រទទួលស្វាគមន៍ប្រតិភូនាវាកងទ័ពជើងទឹកឥណ្ឌាចំនួនពីរគ្រឿងផងដែរ។

តាមប្រភពដែលទទួលបានពីមន្ត្រីយោធាជើងទឹកដ្ឋានសមុទ្ររាម អោយដឹងថាក្រុមប្រតិភូឥណ្ឌានឹងបំពេញទស្សនកិច្ចសុច្ឆន្ទៈនៅកម្ពុជា រយៈពេល៤ថ្ងៃ គិតពីថ្ងៃទី៥ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

នៅវេលាម៉ោង១៤០០នាទីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកវរនាវីឯក Ashwin Arvind មេបញ្ជាការនាវា INS SAHYADRI និង​ ចូលជួបសម្តែងការគួរសម​ ជាមួយ​ ឯកឧត្ដម​ ឧត្តមនាវីឯក​ មេបញ្ជាការ​មូលដ្ឋានសមុទ្រ​ និង​ ឯកឧត្តម​ អភិបាល​ នៃ​គណអភិបាលខេត្តព្រះសីហនុ​ ផង​ដែរ។

គួរបញ្ជាក់ថា
នាវាកងទ័ពជើងទឹកឥណ្ឌា ចំនួន២គ្រឿងនេះ ១.ឈ្មោះ INS KILTAN ជាប្រភេទនាវាប្រឆាំង នាវាមុជទឹក ទំងន់ផ្ទុក៣,១៥០តោន, ប្រវែង១១០ម៉ែត្រ, ទទឹង១២.៨ម៉ែត្រ, ជំរៅទឹក៧ម៉ែត្រ, ល្បឿន៤៦គីឡូម៉ែត្រ ក្នុង១ម៉ោង និងកម្លាំងចំណុះ២៨០នាក់ (មន្ត្រី៣០នាក់, នាវិក២៥០នាក់)។

២.នាវាឈ្មោះ INS SAHYADRI (F49) ជាប្រភេទនាវាចម្បាំងមីស៊ីល ទំងន់ផ្ទុក ៦,២០០តោន, ប្រវែង១៤៣ម៉ែត្រ, ទទឹង១៧ម៉ែត្រ, ជំរៅទឹក៧ម៉ែត្រ, ល្បឿន៥៩គីឡូម៉ែត្រ ក្នុង១ម៉ោង និងកម្លាំងចំណុះ៣៩០នាក់ (មន្ត្រី៤០នាក់, នាវិក៣៥០នាក់)។