ខេត្តកំពង់ធំ វេទិកាសាធារណៈដើម្បី ដោះស្រាយបញ្ហាប្រឈម តាមសំណូមពររបស់ប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងនៅ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
វេទិកាសាធារណៈ ត្រូវបានអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ជាប្រធានគណៈអធិបតី ដែលមានការអញ្ចើញចូលរួម ពីតំណាងប្រជាពលរដ្ឋ៣ភូមិ ក្នុងនោះមានភូមិភូមិពោធិ៍ ភូមិពន្លាជ័យ និងភូមិចន្លុះនិងក្រុមការងារគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធចូលរួមចំនូន៣០ នាក់ សរុប១០១ នាក់ ។ 
គោលបំណងនៃការបើកវេទិកា សាធារណៈនេះ ដើម្បីរកចំនុចខ្លាំង និងចំណុចខ្សោយ ដើម្បីដោះស្រាយបញ្ហាប្រឈម តាមសំណូមពររបស់ប្រជាពលរដ្ឋនៅ ៣ភូមិ ក្នុងឃុំបន្ទាយស្ទោង ក្នុងទិសដៅ របស់ក្រុមប្រឹក្សាឃុំបន្ទាយស្ទោង អំពីការអនុវត្តនូវកម្មវិធីនយោបាយអាណត្តិទី៤ របស់រាជរដ្ឋាភិបាល កន្លងមក។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរឲ្យប្រជាពលរដ្ឋយើងទាំងអស់ មេត្តាលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីក្រុមការងារដោះស្រាយជូន ហើយអ្វីៗដែលមិនអាចដោះស្រាយបាន ក្រុមការងារនឹងរាយការណ៍ជូនទៅថ្នាក់ស្រុក ខេត្ត និងថ្នាក់ជាតិ ដើម្បីដោះស្រាយ។
តំណាងបងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាប្រឈមក្នុងនោះគឺ៖១ប្រជាពលរដ្ឋនៅក្នុងភូមិភាគច្រើនមិនទាន់មានកម្មសិទ្ធិដីធ្លីសម្រាប់ប្រើប្រាស់។
២/. ការប្រើប្រាស់ប្រព័ន្ធប្រឡាយទឹកស្រោចស្រពស្រែ មិនសមភាពគ្នា រវាងពីភូមិមួយ នឹងភូមិមួយទៀត ហេីយមានប្រជាពលរដ្ឋនៅភូមិខ្លះ មានប្រព័ន្ធប្រឡាយទឹកតែពុំនាំគ្នា ធ្វើស្រែប្រាំង ចំណែកភូមិខ្លះធ្វើស្រែបែជាខ្វះទឹកដូច្នេះ សំណូមពរឲ្យធ្វើស្រែ។
៣/. បញ្ហាការប្រើប្រាស់ដីចំណីផ្លូវដែលប្រជាពលរដ្ឋមួយចំនួនរំលោភប្រើប្រាស់យកដីចំណីផ្លូវ ដែលប៉ះពាល់ដល់ការធ្វេីចរាចរណ៍របស់ប្រជាពលរដ្ឋ។
៤/.គឺបញ្ហាគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
ក្រុមការងារថ្នាក់ជាតិ ថ្នាក់ស្រុក ខេត្ត បានធ្វើការបកស្រាយនូវចម្ងល់ជូនបងប្អូនយ៉ាងក្បោះក្បាយ ចំពោះបញ្ហានៅសល់ក្រុមការងារនឹងរាយការណ៍ជូនថ្នាក់ស្រុក ខេត្ត និងថ្នាក់ជាតិ ដើម្បីពិនិត្យដោះស្រាយ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់បងប្អូនក្រុមការងារដែលមានភាពទទួលខុសត្រូវ និងបានអគុណ
ប្រជាពលរដ្ឋ ដដែលមានយោបល់ ដេីម្បីក្រុមការងារដោះស្រាយកង្វល់របស់បងប្អូន ។
ឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានសំណូមពរ
១/. ត្រូវអប់រំកូនចៅយើងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
២/. ត្រូវគោរពច្បាប់របស់រដ្ឋ ដេីម្បីឲ្យប្រទេសជាតិយេីងក្លាយទៅជានិតិរដ្ឋ ពិសេសការគោរពច្បាប់ចរាចរណ៍
៣/. ត្រូវអនុវត្តន៍តាមខ្លឹមសារគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដើម្បីសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋយើង។
៤/. សូមបងប្អូនកុំជឿ កុំចាញ់ការឃោសនារបស់ក្រុមអគតិ
និងចូលរួមថែរក្សាសន្តិភាព ដេីម្បីប្រទេសជាតិបន្តអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ដោយ ប៊ុនរដ្ឋា




































