កំពង់ធំ÷ យុវជនម្នាក់ឆក់ចរន្តអគ្គិសនីបណ្តាលអោយស្លាប់ខណ:ពេលកំពុងធ្វើដំបូលឃ្លាំងដែក ពេលមេឃកំពុងភ្លៀង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង ៣0នាទី ថ្ងៃទី0៥ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះ ឈ្មោះឈុន ម៉េងឈាង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមការបំភ្លឺ ពីឈ្មោះ ញឹក សូរិយា ភេទប្រុស ជាមេជាង បានបញ្ជាក់ថា៖ នៅថ្ងៃទី0៥ វេលាម៉ោង០៧.00នាទី កូនជាងខ្លួនមាន ឈ្មោះ ឈុន ម៉េងឈាង ភេទប្រុស ឈ្មោះថាញ់ ឈ្មោះឡូង ឈ្មោះឃ្លោក បានទៅផ្សារធ្វើដំបូលឃ្លាំងអោយ ឈ្មោះ រិន សារ៉ាត់ នៅភូមិស្ពានគ្រង ឃុំចំណារក្រោម រហូត ដល់ម៉ោងប្រហែល១០និង៣០ នាទី ខណ:មេឃភ្លៀង ពេលនោះជនរងគ្រោះ ឈ្មោះឈុន ម៉េង ឈាង បានយកដែកក្រវ៉េ សំរាប់ទាក់ស័ង្កសី ទៅ
ទាក់ម៉ូទ័រស្វាន បណ្តាលអោយប៉ះរន្ធព្រីភ្លើង ហើយឆក់រមៀលធ្លាក់មកទើ និងទរទឹក ភ្លាមនោះ អ្នកធ្វើការជាមួយគ្នាបានដកឌុយព្រីភ្លើង រួចយកជនរងគ្រោះមកមន្ទីរពេទ្យបង្អែកស្ទោង តែជនរងគ្រោះបានស្លាប់ទៅហើយ សមត្ថកិច្ចបន្តថា សពប្រគល់អោយសាច់ញាត្តិយកទៅធ្វើបុណ្យនៅឯភូមិកំពង់ក្តីវិញ៕




































