អភិបាល​ខេត្ត​កំពង់ចាម​៖​ ថ្នាក់ដឹកនាំ​ជា​អ្នក​ធ្វើ​ការ​បម្រើ​ផ្តល់​សេវា​យ៉ាង​ពិតប្រាកដ​ មិន​មែន​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​ទេ​

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ សូម​ចាត់ទុក​ខ្ញុំ​ជាកូន​ជាចៅ​របស់​​លោក​យាយ​លោក​តា​ផង​ បេី​មាន​ការ​អីហៅ​ បេី​ត្រូវ​ការ​​អី​ប្រាប់ផង​ ដេីម្បី​យេីង​រួមគ្នា​ជា​ចង្កោម​គ្រួសារ​តែ​មួយ​ នៃ​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ចាម​របស់​យេីង​ ហេីយការ​ជួបជុំ​គ្នា​នេះ​ ជា​ការ​និយាយ​គ្នា​លេង​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ ជាមួយ​លោក​យាយ​លោក​តា​ ចាស់​ព្រឹទ្ធាចារ្យ​ ដោយ​ក្តីស្រលាញ់​ ក្រោម​ដំបូល​នៃសុខសន្តិភាព​ ដោយ​ថ្នាក់​ដឹកនាំ​ដែល​នៅ​ទីនេះ​ធ្វើ​ការ​បម្រើ​ផ្តល់​សេវា​យ៉ាង​ពិតប្រាកដ​ មិន​មែន​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​ឡេីយ​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​អភិបាល​ខេត្ត​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោក​យាយ​ លោក​តា​ ប្រមាណ​ជា​២០០នាក់​ នៅភូមិ​តាមាស​ ឃុំគរ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីលោក​ លោក​ស្រី​ អភិបាល​រង​ខេត្ត​ មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​រូប​ផង​ដែរ​។

ឯកឧត្ដមអភបាលខេត្ត បានបញ្ជាកថា សុខសន្តិភាពយូរអង្វែង នាំមកនូវការរីកចម្រើនសម្រាប់ប្រទេសជាតិ ជាពិសេស ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ ជាបន្តបន្ទាប់ ហេីយសន្តិភាព ពិតជាមានតម្លៃណាស់ សម្រាប់យើងទាំងអស់គ្នា​ ពោលគឺ សម្រាប់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា សន្តិភាព គឺបានមកពីការរួមចំណែក ពីយើងទាំងអស់គ្នា ក្រោមការដឹកនាំដ៏ឆ្លៀសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ហើយបានមក ដោយក្ដីលំបាកបំផុត ។ យើងទាំងអស់គ្នា ឆ្អែតហើយ ក្នុងជីវិតរស់នៅក្នុងភ្លើងសង្គ្រាម ។ អញ្ចឹងទេ យើងត្រូវចូលរួមចំណែក ថែរក្សាសន្តិភាពនេះ ឲ្យបានគង់វង់ស្ថិតស្ថេរ ទៅមុខបន្តទៀត ។
ឯកឧត្ដមបានបញ្ជាក់ទៀតថា ថ្វីត្បិតតែ នាបច្ចុប្បន្ន យើងកំពុងរស់នៅ ជាមួយនឹងប្រទេស ដែលសុខសន្តិភាព និងសំបូរសប្បាយ ក៏ពិតមែន ក៏ប៉ុន្តែ យើងម្នាក់តោងគិតគូដោយខ្លួនឯង ទៅលើបញ្ហាសុខភាព ។ តាមរយៈនេះ សូមឲ្យលោកតា យាយ យកចិត្តទុកដាក់ អំពីសុខភាព បើមានជម្ងឺដង្កាត់ផ្សេងៗ សូមទៅកាន់មន្ទីរពេទ្យ ឲ្យបានទាន់ពេលវេលា ។
នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ក៏បានផ្ដល់ជូននូវវត្ថុកំដរដៃ សម្រាប់យាយ តា ទាំង ២០០នាក់ ដោយម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ២ម៉ឺនរៀល ផងដែរ​ ៕