កំពង់ចាម: គណៈកម្មការ សភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម-មណ្ឌលគិរី បានរៀបចំការបោះឆ្នោតតាមលក្ខន្តិកៈ ដេីម្បីជ្រើសរើសអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម ចំនួន៦រូប និងខេត្តមណ្ឌលគីរី ចំនួន១រូប ។ ការបោះឆ្នោតនេះបានធ្វើឡើងនារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្រោមកក្រោមអធិបតីភាព ឯកឧត្ដម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម កែវ នាឫទ្ធិ អភិបាលរងខេត្តកំពង់ចាម ព្រមទាំងលោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្ម មណ្ឌលកំពង់ចាម-មណ្ឌលគិរី ដែលទេីបតែជាប់ឈ្មោះក្នុងការបោះឆ្នោតអាណត្តិទី២ នាពេលកន្លងទៅថ្មីៗនេះ។
ដោយការបោះឆ្នោតនេះគឺ សមាជិកជ្រើសតាំងពេញសិទ្ធិចំនួន១៥រូប ជាអ្នកមានសិទ្ធិ ជ្រើរើសបេក្ខជនអនុប្រធាន៧រូប ជាលទ្ធផលសម្រាប់សភាពាណិជ្ជកម្មខេត្តកំពង់ចាមបានទៅ ១-លោក យ៉េង វ៉ៃ ២-លោក វិន ឆាយ ៣-លោក សែ ឡាឡែន ៤-លោក ទេព ភារម្យ ៥-លោក ហង្ស សុខជា និង៥-លោក ឃុន សំបូរ ។ ដោយឡែកសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានទៅលោក ឆាយ មៅ ផងដែរ។ 
ឯកឧត្ដម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងការស្វាគមន៍ ចំពោះសមាសភាពថ្នាក់ដឹកនាំថ្មីរបស់សភាពាណិជ្ជកម្មដែលបានជាប់បោះឆ្នោតនេះ ហេីយក៏សូមឲ្យមានសាមគ្គីភាព និងជោគជ័យលើបេសកកម្មពង្រីកការទាក់ទាញកៀងគររកដៃគូពាណិជ្ជកម្មថ្មីបន្ថែម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ខជាតិយេីងបន្តទៅទៀត។ 
លោក ឧកញ្ញ៉ា ហួត ឈឿន ប្រធានសភាណិជ្ជកម្មបានថ្លែងការស្វាគមន៍ចំពោះអនុប្រធានទាំង៧រូប ដែលបានជាប់ឆ្នោតនោះថា លោកមានការកក់ក្តៅ និងសង្ឃឹមយ៉ាងមុតមាំសហការពួតដៃគ្នាបំពេញតួនាទី ឲ្យអស់ពីកម្លាំងកាយចិត្ត។ ហេីយលោកក៏បានថ្លែងអំណរគុណចំពោះបងប្អូនអាជីវករទាំងអស់ដែលបានជឿទុកចិត្តមកលើរូបលោក។ ដោយក្នុងនាមលោកជាប្រធានសភាណិជ្ជកម្មថ្មីលោកនឹងខិតខំកៀងងគររកដៃគូទាំងក្នុង និងក្រៅស្រុកមកបណ្តាក់ទុនរកស៊ីនៅខេត្ត ឲ្យកាន់តែច្រើន ដើម្បីអាជីវកម្មរបស់បងប្អូន និងអភិវឌ្ឍន៍ខេត្តកំពង់ចាមចូលរួមកាត់បន្ថយភាពក្រីក្រជា មួយរាជរដ្ឋាភិបាលឲ្យកាន់តែមានភាពរីកចម្រើនផងដែរ ៕





































