ឧត្ដមសេនីយ៍ទោសោម ស៊ុន ចុះសាកសួរសុខទុក្ខនិងផ្តល់អំណោយជូនប្រជាពលរដ្ឋទីទ័លក្រ

0

ខេត្តកំពង់ធំ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន បានឆ្លៀតពេលក្នុងថ្ងៃសម្រាក ដឹកនាំសហការី  និងអាជ្ញាធរដែនដី រួមទាំងក្រុមការងារចុះមូលដ្ឋាន ដើម្បីចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលមានជីវភាពទីទ័លក្រ លំបាកខ្វះខាត រស់នៅភូមិពុកយុក  សង្កាត់ស្រយ៉ូវ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

ការចុះសួរសុខទុក្ខលោកយាយចាស់ជរា ឈ្មោះសេង  សុង ដែលមានអាយុ៧២ឆ្នំា ជាស្ត្រីមេម៉ាយមានជំងឺប្រចាំកាយ  មាន កូនចំនួន៣នាក់ កូនម្នាក់មានសតិមិនប្រក្រតី  និងកូនពីរនាក់ទៀត មានជីវភាពក្រីក្រលំបាកខ្វះខាត រកព្រឹក ខ្វះល្ងាចដែរ ពិធីនេះត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ​២០១៩ ។

 

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា លោក យាយ សេង  សុង រស់នៅសព្វថ្ងៃសែនពិបាក រស់បានដោយសារកូនចៅអ្នកជិតខាងផ្តល់អាហារឲ្យសម្រាប់បរិភោគ ចំណែកថ្ងៃខ្លះអត់មានអ្នកឲ្យអាហារ ក៏សម្រាន្តទាំងអត់អាហារ ដោយបានឃើញជីវភាពបែបនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានជួយសម្រាលដល់ការលំបាក ដោយបានពាំនាំអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯកបណ្ឌិត ហ៊ុន  ម៉ាណែត  អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ ជូនមានអង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនូន២យួរ និងថវិកា២៥០,០០០  រៀល ។

លោកយាយសេង  សុង មានចិត្តរំភើប និយាយទាំងអួលដើមករថា កន្លងមកនេះពុំដែលបានទទួល ជំនួយ ឧបត្ថម្ភ ដ៏ច្រើនបែបនេះនោះទេ និងសូមអំណរគុណ និងជូនពរ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន  ម៉ាណែត  និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី រួមទាំងឯកឧត្តមសោម ស៊ុន រួមទាំងក្រុមការងារ សូមបានប្រកបតែនិងពុទ្ធពរទាំងបួន ប្រការគឺ អាយុ  វណ្ណៈ  សុខះ  និង ពលះ  កុំបីឃ្លៀងឃ្លាត ឡើយ   ។

ដោយ ប៊ុន រដ្ឋា